កម្ពុជាប្រាប់ទៅថៃថា គ្មានហេតុផលអ្វីដែលកម្ពុជា បាញ់ទៅលើប្រាសាទតាមាន់ ដែលជាដួងព្រលឹកដូនតាខ្លួន នោះឡើយ

2025/07/27 07:35:33 pm        1.1 K

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានផ្តាំទៅភាគីថៃថា គ្មានហេតុផលអ្វីដែលកម្ពុជាបាញ់ប្រាសាទតាមាន់ដែលជាដួងព្រលឹង របស់ដូនតាខ្លួនឯង ដូចការចោទប្រកាន់យ៉ាងគឃ្លើន និងគ្មានការអៀនខ្មាស់របស់ភាគីថៃនោះឡើយ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពជាលើកទីពីរនៃដំណើរការឈ្លានពានរបស់ទាហានថៃ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានធ្វើការទាត់ចោលទាំងស្រុងចំ ពោះផេកផ្លូវការរបស់កងទ័ពជើងគោកថៃ ដែលបានផ្សាយថាកម្ពុជា បានបាញ់ផ្លោងបេអឹម២១ ទៅតំបន់ប្រាសាទតាមាន់ ដោយការចោទប្រកាន់ពីសំណាក់ទាហានថៃនេះ គឺពិតជាអស់សំណើច និងគួរឲ្យហួសចិត្តជាខ្លាំង ខណៈប្រាសាទតាមាន់ជាប្ររបស់ខ្មែរ គ្មានហេតុផលណាមួយដែលកម្ពុជា​បាញ់កម្ទេចដួងព្រលឹងខ្លួនឯងនោះទេ។

លោកជំទាវម៉ាលី សុជាតា បានឆ្លើយតបបែបចំអក និងគួរឲ្យសំណើចចំពោះការចោទប្រកាន់របស់ ទាហានឈ្លានពានសៀមថា «តាមការពិតប្រាសាទដែលដូនតាខ្មែរជាអ្នកសាងសង់ ហើយជាកម្មសិទ្ធស្របច្បាប់ក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយផ្អែកលើផែនទីស្របច្បាប់ ប្រាសាទតាមាន់ស្ថិតនៅក្នុងទឹកដី នៃខេត្តឧត្តរមានជ័យរបស់កម្ពុជា។ ដូច្នេះគ្មានហេតុផលណាមួយដែលកម្ពុជាត្រូវបំផ្លិតបំផ្លាញកម្ទេចនូវ ទ្រព្យសម្បត្តិខ្លួននោះទេ....ប៉ុន្តែមានតែភាគីថៃទេ ដែលមានចេតនាទុច្ចរិតទាំងអស់នេះ»។

លោកជំទាវម៉ាលី សុជាតា បានបន្ថែមទៀតថា សកម្មភាពឈ្លានពាន និងគិតទុកជាមុនរបស់ភាគីថៃ​ដែលបានរំលោភ បំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជានេះគឺបានធ្វើឡើងជាបន្តបន្ទាប់ និង​ពង្រីកកាន់តែធំឡើងបើទោះបីជាមានការដាក់សម្ពាធពីអន្តរជាតិក៏ដោយនោះ។ យ៉ាងណាក៏ដោយកម្ពុជា នឹងមិនដកថយ និងចុះញ៉មចំពោះការឈ្លានពានរបស់សៀមនោះឡើយ ហើយនឹងធ្វើការវាយបកទៅវិញ ដើម្បីរក្សាសិទ្ធការពារខ្លួនស្របទៅតាមច្បាប់អន្តរជាតិ និង​ការពារដែនអធិបតេយ្យ និងសេចក្តីសុខរបស់ប្រជាជនខ្មែរទាំងមូលផងដែរ។

ជាមួយគ្នានោះដែរ ​លោកជំទាវម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតកម្ពុជាមានការប្តេជ្ញា​ចិត្តយ៉ាង​ម៉ឺងម៉ាត់ចំពោះ«បទឈប់បាញ់ជាបន្ទាន់»​ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិដដែល៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm