ព្រះជាណាចក្រកម្ពុជា និងថៃ បើកទូលាយចំពោះកិច្ចប្រជុំស្វែងរកការឈប់បាញ់ ក្រោយការអន្តរាគមន៍របស់លោក Trump

2025/07/27 07:45:58 pm        118

កម្ពុជា និងថៃ បាននិយាយថា ពួកគេបើកទូលាយចំពោះកិច្ចប្រជុំការឈប់បាញ់ បន្ទាប់ពីការអន្តរាគមន៍កាលពីយប់កន្លងទៅពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និយាយថា រដ្ឋមន្រ្តីការបរទេសរបស់លោក នឹងជជែកគ្នាជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ដើម្បីសម្របសម្រួលជាមួយភាគីថៃ ប៉ុន្តែសម្តេចបានព្រមានទីក្រងបាងកក ប្រឆាំងនឹងកិច្ចព្រមព្រៀងណាមួយ ។

 ខណៈពេលនោះដែរ ថៃ និយាយកាលពីយប់ថ្ងៃសៅរ៍ថា ខ្លួនយល់ព្រមនឹងគោលការណ៍ចូលរួមការឈប់បាញ់ជាមួយកម្ពុជា និងចាប់ផ្តើមកិច្ចសន្ទនាទ្វេភាគី ដែលមានបំណងបញ្ចប់ការប្រយុទ្ធគ្នាស្លាប់មនុស្សច្រើនបំផុតនៅក្នុងរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ។ ប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំង ២ បានផ្លោងគ្រាប់កាំភ្លើងធំដាក់គ្នាទៅវិញទៅមកអស់រយៈពេល ៣ថ្ងៃជាប់ៗគ្នា កាលពីថ្ងៃសៅរ៍ ស្របពេលដែលជម្លោះព្រំដែននេះ បណ្តាលឲ្យមនុស្សជាង ១៥ម៉ឺននាក់ ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ នៅតាមតំបន់ព្រំដែន ។

ក្រសួងការបរទេសថៃ និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ថៃយល់ស្របគោលការណ៍មានការឈប់បាញ់ ។ ការលើកឡើងបែបនេះ បានកើតឡើង បន្ទាប់ពីមានការបង្ហោះសាររបស់លោក Trumpនៅលើបណ្តាញព័ត៌មានសង្គម Truth Social ដែលលោកបាននិយាយថា លោកបាននិយាយជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីស្តីទីថៃលោក Phumtham Wechayachai ហើយភាគីទាំង ២បានយល់ព្រមជួបគ្នា និងដោះស្រាយភ្លាមៗការឈប់បាញ់ ។

 ក្រសួងការបរទេសថៃបានបញ្ជាក់ពីការជជែកគ្នាតាមទូរស័ព្ទរវាងលោក Trump និងលោក Phumtham ហើយនិងបានធ្វើការសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងបទឈប់បាញ់ដែលអាចកើតមាន ថៃចង់មើលឃើញចេតនាស្មោះត្រង់ពីភាគីកម្ពុជា ។ ពួកគេនិយាយថា លោក Phumtham បានស្នើសុំលោក Trump នាំពាក្យដល់ភាគីកម្ពុជាថា ថៃ ចង់ឲ្យមានកិច្ចសន្ទនាទ្វេភាគីឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតវិធានការ និងនីតិវិធី សម្រាប់ការឈប់បាញ់ ហើយនិងដំណោះស្រាយសន្តិភាពចុងក្រោយនៃជម្លោះមួយនេះ ។

 អ្នកសារព័ត៌មាន AFP និងក្រសួងការពារជាតិកម្ពុជា និយាយថា ថៃ និងកម្ពុជា បានផ្លោងគ្រាប់កាំភ្លើងធំដាក់គ្នាទៅវិញទៅមកសម្រាប់រយៈពេល ៤ថ្ងៃជាប់ៗគ្នា នាថ្ងៃអាទិត្យនេះ បើទោះបីជាមានកិច្ចពិភាក្សាកើនឡើងពីលទ្ធភាពនៃការឈប់បាញ់ក៏ដោយ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm