ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២១ និងលើកផែនការអនុវត្តឆ្នាំ២០២២

2022/01/11 09:17:35 pm        605

ភ្នំពេញ៖ នៅថ្ងៃទី៨ និងថ្ងៃទី៩ ខែមករាឆ្នាំ២០២២ នៅក្នុងសណ្ឋាគារសុខាបូកគោ ខេត្តកំពត ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២១ និងលើកផែនការសម្រាប់អនុវត្តឆ្នាំ២០២២ ។

ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បាន​បញ្ជាក់ជូនថា ក្រោយការអាក់ខានជួបប្រជុំផ្ទាល់មួយរយៈធំ ដោយបញ្ហាកូវីដ ក្រុមមេធាវីបាន​ជ្រើសរើស​រកទីតាំងណាដែលធំទូលាយ​ និងមានបរិយាកាសល្អ ដើម្បីជួបប្រជុំពិភាក្សាផ្ទាល់ ។ ការជួបប្រជុំលើកនេះផ្តោតជាសំខាន់លើការប្រមូលមតិ និងព័ត៌មានពិតអំពីបញ្ហាប្រឈមនានា​ក្នុងដំណើរការនីតិវិធី ​ជួបពិគ្រោះផ្តល់យោបល់ ​និងការពារសិទ្ធិតាមផ្លូវច្បាប់ ស្វែងរកយុត្តិធម៌ ជូន​ប្រជាពលរដ្ឋដែលមានជីវភាពទន់ខ្សោយ ​តាមការណែនាំដ៏ខ្ពង់ខ្ពស់ និងការគិតគូរប្រកប​ដោយ​គតិបណ្ឌិត​របស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ។

ជាមួយគ្នានោះ អង្គប្រជុំក៏បានពិភាក្សាស្វែងរកមធ្យោបាយជាគន្លឹះ ក្នុងគោលបំណងការពារឲ្យមានយុត្តិធម៌ស្មើភាព និងរួមចំណែកកែទម្រង់ ​លើកកំពស់វិស័យយុត្តិធម៌ ឲ្យបាន​ប្រសើរឡើងថែមទៀត ​ដើម្បីជាឧត្តមប្រយោជន៍​ជាតិ និងប្រជាជនកម្ពុជាយើង ។

សូមបញ្ជាក់ជូនថា​ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនមានចំនួនសរុប ១៣៧រូប ដោយ​រាយ​តាមគ្រប់បណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេស ។​ ក្រុមមេធាវីស្ម័គ្រចិត្តនេះ ​ត្រូវបានផ្តួចផ្តើមបង្កើត ដោយប្រើប្រាស់ថវិកា​ផ្ទាល់​របស់សម្តេចតេជោសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ។

បច្ចុប្បន្ន ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ កំពុងតែទទួលបាននូវការគាំទ្រ ​និងផ្តល់ជំនឿជឿជាក់ ពី​សំណាក់ប្រជាពលរដ្ឋដែលកំពុងទទួលរងនូវការរំលោភបំពាន និងទទួលរងនូវអំពើអយុត្តិធម៌៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm