អ៊ីស្រាអែល ប្រកាសផ្អាកសកម្មភាពយោធា នៅតំបន់ចំនួន៣ ក្នុងដែនដីហ្កាហ្សា

2025/07/27 08:42:57 pm        212

យោធាអ៊ីស្រាអែល បានប្រកាសនៅថ្ងៃអាទិត្យ (២៧ កក្កដា) នេះពីការផ្អាកសកម្មភាពយោធាក្នុងតំបន់ដែលបានកំណត់ចំនួន ៣ទីតាំងនៃដែនដីហ្កាហ្សា ភ្លាមៗបន្ទាប់ពីនិយាយថា ខ្លួនកំពុងចាត់វិធានការជាច្រើនដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ប៉ាឡេស្ទីនមួយនេះ។

យោធានិយាយថា ការផ្អាកសកម្មភាពយោធានេះនឹងធ្វើឡើងរៀងរាល់ថ្ងៃនៅតំបន់ក្រុង Al-Mawasi, Deir al-Balah, និង Gaza City ចាប់ពីម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) ដល់ម៉ោង ៨យប់ ចាប់ពីថ្ងៃអាទិត្យនេះតទៅ រហូតដល់ការជូនដំណឹងបន្ថែម។ អ៊ីស្រាអែលបន្ថែមថា ផ្លូវសុវត្ថិភាពដែលបានកំណត់ ក៏នឹងដាក់ដំណើរការជាអចិន្ត្រៃយ៍ចាប់ពីម៉ោងក្នុងស្រុក ៦ព្រឹក រហូតដល់ម៉ោង ១១យប់ផងដែរ។

យោធាអ៊ីស្រាអែលនិយាយទៀតថា ខ្លួនមិនបានប្រតិបត្តិការក្នុងតំបន់ទាំងនោះទេ ប៉ុន្តែមានការប្រយុទ្ធគ្នា និងការវាយប្រហារក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ សេចក្ដីប្រកាសផ្អាកប្រយុទ្ធមួយចំនួននេះបានកើតមានឡើង បន្ទាប់ពីការព្រមានរបស់អ្នកជំនាញជាច្រើនខែអំពីគ្រោះទុរ្ភិក្សនៅហ្កាហ្សា ស្របពេលមានការរឹតត្បិតរបស់អ៊ីស្រាអែល លើជំនួយ។

នៅមុននោះ យោធាអ៊ីស្រាអែលប្រកាសថាខ្លួនបាន "អនុវត្តការទម្លាក់ជំនួយមនុស្សធម៌ពីលើអាកាស ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងកំពុងបន្តដើម្បីអនុញ្ញាត និងសម្រួលដល់ការបញ្ចូលជំនួយទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប"។ អ៊ីស្រាអែលបន្ថែមថា ជំហានមនុស្សធម៌ទាំងនេះត្រូវបានអនុញ្ញាត រួមជាមួយនឹងការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតនៅក្នុងតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        2
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        25
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm