វិសាខា ធ្វើ​តេស្ដរ​កកូ​វីដ​-១៩ កីឡាករ និង​បុគ្គលិក​សរុប ១៦៦​នាក់​ក្រោយ​ប៉ះ​ទ័ព​ថ្ងៃមុន​

2021/04/27 09:59:58 am        29

​បាល់ទាត់៖ បន្ទាប់ពី​ប្រកួត​បើក​រដូវ​កាល​ថ្មី ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា ស្មើ​ក្រុម​កង​យោធ​ពល​ខេ​ម​ភូមិន្ទកាលពី​ថ្ងៃទី​០៧-​មីនា​កន្លងទៅ នៅ​ថ្ងៃ​បន្ទាប់ក្លិប​​វិសាខាបាន​ធ្វើ​តេស្ដ​សំណាក​រក​ជំងឺ​កូ​វីដ​-១៩ ដល់​ថ្នាក់ដឹកនាំ បុគ្គលិក គ្រូ​បង្វឹក និង​កីឡាករ​ទាំងអស់​របស់​ខ្លួន​សរុប​ចំនួន ១៦៦​នាក់នៅ​កីឡដ្ឋាន​ព្រី​នស៍ ខណៈ​លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់។

​វិសាខាបាន​បញ្ជាក់​ថា ការ​ធ្វើ​តេស្ដ​សំណាក​ដល់​កីឡាករ និង​បុគ្គលិក​ទាំង​អស់​នេះ បន្ទាប់ពី​រក​ឃើញ​ករ​ណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ធ្លាប់​មាន​ប្រវត្តិ​មក​កីឡដ្ឋាន​ព្រី​នស៍កាល​ពី​ពេល​កន្លងទៅ ប៉ុន្ដែ​ជា​លទ្ធផល​ធ្វើ​តេស្ដ​លើក​ទី​១ នៅ​ថ្ងៃ​ទី​០៩ ខែ​មីនា ដែល​ផ្ដល់​ដោយ​មន្ទីរ​ពិសោធន៍ នៃ​ក្រសួង​សុខាភិបាល​គឺ​អវិជ្ជមាន​ទាំង ១៦៦​នាក់។ ​យ៉ាងណាមិញ​ក្រុម​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២០ នេះ នៅតែ​បន្ដ​អនុវត្តតាម​គោលការណ៍​ របស់​ក្រសួងសុខាភិ​បា​លក្នុងការ​ធ្វើ​ច​ត្ដា​ឡី​ស័ក រស់នៅ​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ មិន​ចេញ​ក្រៅ និង​ចៀសវាង​ការជួបជុំ​ផ្សេងៗ ដើម្បី​រង់ចាំ​ការធ្វើ​តេស្ដ​សំណាក​លើក​ទី​២ នា​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ ខាង​មុខ​។​ ទន្ទឹម​ជាមួយគ្នាក្លិប​បាន​អរគុណ ចំពោះ​ស្មារតី​ចូលរួម​របស់​កីឡាករ និង​បុគ្គលិក​ទាំងអស់ដែល​បាន​ចូលរួម​ធ្វើ​តេស្ដ​សំណាក​លើក​ទី​១ ហើយ​ក្លិប​សង្ឃឹម​យ៉ាង​មុតមាំ​ថា ពួក​នឹង​បន្ដ​គោរព​តាម​វិធានការ​ក្រសួងសុខាភិបាល ពិសេស​សូម​រស់នៅ​ដាច់ដោយឡែក​ពី​ក្រុម​គ្រួសារ បងប្អូន និង​មិត្តភ័ក្ដិ​ជាដើម រហូតដល់​ថ្ងៃ​ធ្វើ​តេស្ដ​សំណាក​លើក​ទី​២ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩។

​​ឆ្លៀតឱកាស​នេះដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មិនទាន់​ធូរស្រាល ក្រោយ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ និង​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​នេះ វិសាខា​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​អ្នកគាំទ្រ និង​ប្រជាពលរដ្ឋ​គ្រប់រូបត្រូវ​បន្ដ​រស់​នៅតាម​គន្លង​ថ្មី ដោយ​គោរព​ឲ្យ​បាន​ដាច់ខាត​តាម​វិធានការ​ក្រសួងសុខាភិបាល ពិសេស​វិធានការ ៣​ការពារ និង ៣​កុំ ហើយ​បើ​គ្មាន​ភារកិច្ច​ចាំបាច់ សូម​នៅផ្ទះកុំ​ចេញ​ក្រៅ​ទៀត​ផង។​ ​គួរ​បញ្ជាក់​ថា បន្ទាប់ពី​មាន​ព័ត៌មាន​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ធ្លាប់​ទៅដល់​កីឡដ្ឋាន​ព្រី​នស៍ ដែល​ជា​ទឹកដី​របស់​ក្រុម​វិសាខា គណៈ​កម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​ (CNCC) ក៏បាន​សម្រេច​លើក​ការ​ប្រកួត​សប្ដាហ៍​ទី​២ របស់​ក្រុម​វិសាខា ដែល​គ្រោង​ជួប​ក្រុម​នគរបាល​ជាតិនា​ថ្ងៃ​ទី​១៣ ខែ​មីនា​ចុង​សប្ដាហ៍​នេះទៅ​ប្រកួត​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា​វិញ ហើយ​ការប្រកួតរវាង​ក្រុម​កង​យោធពល​ខេមរភូមិន្ទ ជាមួយ​ក្រុម​ណា​ហ្គា​វើ​ល​ដ៏ ក៏ត្រូវ​បាន​លើក​ទៅ​ប្រកួត​នៅ​ថ្ងៃ​ជាមួយគ្នា​នោះដែរ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        126
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        139
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm