ការចោទប្រកាន់របស់សៀមថា កម្ពុជាប្រើមីស៊ីលPHL-03 គឺដើម្បីយកលេសប្រើអាវុធឃោឃៅវាយប្រហារមកលើកម្ពុជាប៉ុណ្ណោះ

2025/07/28 03:21:43 pm        544

ជាថ្មីម្តងទៀតអ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជាឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសទាត់ចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ភាគីសៀម ដែលថាកម្ពុជាបានប្រើប្រាស់មីស៊ីល PHL-03 បាញ់ទៅទាហានរបស់ខ្លួន ខណៈការចោទប្រកាន់ម្តងហើយម្តងទៀត មកលើកម្ពុជា ពីសំណាក់ទាហានឈ្លានពានសៀមនេះ គឺជាល្បិចកល ដើម្បីយកលេសប្រើអាវុធសាហាវឃោឃៅ ព្រៃផ្សៃដ៏ទៃទៀតបាញ់ប្រហារមកលើកម្ពុជាប៉ុណ្ណោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពថ្ងៃទី៥ នៃដំណើរការឈ្លានពានរបស់សៀមមកលើ កម្ពុជានាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា ក្រសួងការ ពារជាតិកម្ពុជាសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ខុសពីការពិត និងមានចេតនាទុច្ចរិតពីសំណាក់ទាហានឈ្លានពានសៀម ដែលបានចោទប្រកាន់កម្ពុជាថាបានប្រើប្រាស់កាំជ្រួចរយៈចម្ងាយឆ្ងាយPHL-03 បាញ់ចូលទឹកដីសៀម ខណៈការចោទប្រកាន់នេះ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់ និងឆ្លុះបញ្ចាំងពីលេសរបស់ភាគីសៀម ដើម្បីខ្លួនអាចប្រើប្រាស់ អាវុធកាន់តែសាហាវព្រៃផ្សៃជាងមុន និងអមនុស្សធម៌ជាងមុន ក្នុងការវាយប្រហារ និងរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយបែជាមកលាបពណ៌ដល់កម្ពុជាទៅវិញ។

ជាមួយគ្នានោះដែរលោកជំលោកជំទាវ ម៉ាលី សុជាតា ក៏បានប្រកាសច្រានចោល និងថ្កោលទោស ផងដែរចំពោះភាគីសៀម ដោយមានចេតនាព្យាបាទដល់កម្ពុជា ដែលបានចោទច្រំដែលៗថា កម្ពុជាបានបាញ់ផ្លោងចូលទឹកដីឡាវដោយចេតនា ខណៈការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះគឺបានឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តថោកទាប ភូតកុហក និងបោកបញ្ឆោតរបស់សៀម ដែលដំបូងឡើយជាការប្រឌិត ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការឈ្លានពានខុសច្បាប់របស់ខ្លួនមកលើកម្ពុជា ហើយពេលនេះក៏បានកំពុងបំភ័ន្តភ្នែកអន្តរជាតិ ដោយបានព្យាយាមធ្វើឲ្យខូចឈ្មោះដល់កម្ពុជា ផ្ទុយទៅនឹងទង្វើរបស់ខ្លួន ដោយកម្ពុជាមិនដែលបានធ្វើ ឬរំលោភបំពានលើដែនអធិបតេយ្យភាពរបស់ប្រទេសជិតខាងណាមួយឡើយនោះ។

ទាក់ទងនឹងការចោទប្រកាន់ច្រំដែលៗ ដោយព្រហើនរបស់ភាគីសៀម ដែលថាកម្ពុជាបានបាញ់ផ្លោងគ្រាប់ចូលទឹកដីឡាវនេះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានប្រាប់ទៅភាគីសៀមវិញថា កម្ពុជាគឺនៅតែបន្តមានការតាំងចិត្តក្នុងការគោរពអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រជាជាតិដទៃ និងបញ្ជាក់អំពីការត្រៀមខ្លួនរួចរាល់ក្នុងការសហការ និងប្រតិបត្តិការពេញលេញដល់កងទ័ព និងប្រជាជនឡាវ ដើម្បីស៊ើបអង្កេតនូវឧបទ្ទវហេតុដែលបានកើតឡើង (គ្រាប់ធ្លាក់លើទឹកដីឡាវ) ប្រកបដោយទំនួលខុសត្រូវវិជ្ជាជីវៈ និងតម្លាភាពខ្ពស់ផងដែរ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        102
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        96
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm