សម្តេចរដ្ឋសភាធិបតី ឃួន សុដារី រួមប្រធានសភាស្រ្តី មកពី៣០ប្រទេស បានជួបជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងក្របខ័ណ្ឌកិចហចប្រជុំ កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥

2025/07/28 03:51:55 pm        131

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រធានសភា ជាស្រ្តីមកពី៣០ប្រទេស បានផ្តើមជួបជុំគ្នា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងក្របខ័ណ្ឌកិចហចប្រជុំ កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥។  

នៅល្ងាចថ្ងៃទី ២៧ ខែក្កដាឆ្នាំ២០២៥ លោកជំទាវ Maja Riniker ប្រធានរដ្ឋសភាប្រទេសស្វីស បានរៀបចំលៀងសាយភោជន៍ជូនគណៈប្រតិភូទំាងអស់ដែលបានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ នៅសណ្ឋាគារ Four Seasons Hotel Des Bergues ប្រកបដោយភាពរាក់ទាក់និងកក់ក្តៅជាទីបំផុត។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានជួបសន្ទនាក្រៅផ្លូវការជាមួយប្រធានសភានានាដែលបានអញ្ជើញចូលរួម ក្នុងការពង្រឹងចំណងការទូតនិងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាណាចក្រកម្ពុជា ជាមួយ បណ្តាប្រទេសជាមិត្ត ក្នុងការទាញយកផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ទំាងវិស័យការទូតសភា សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ កសិកម្ម និងទេសចរណ៍ជាដើម ក៏ដូចជាការជម្រាបជូនបណ្តាប្រទេសជាមិត្តពីសភាពការណ៍ពិតនៅកម្ពុជា ផងដែរ។  


អញ្ជើញអមដំណើរ សម្តេចប្រធានរដ្ឋសភាក្នុងពិធីលៀងសាយភោជន៍នេះមាន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និង លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា។

សូមជម្រាបថា កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ នឹងធ្វើពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ក្រោមប្រធានបទ «ការដឹកនាំសម្រាប់សន្តិភាពរួម និងយូរអង្វែង» ។ នៅក្នុងកិច្ចប្រជុំនេះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ចំនួន ២ លើក។ លើកទី១ក្នុងសម័យប្រជុំលើកទី១ ស្តីពី “របៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខក្រោយរយៈពេល២៥ ឆ្នាំៈ បញ្ហាប្រឈមកំពុងកើតមាន និងមាគ៌ាឆ្ពោះទៅអនាគត” និង លើកទី២ ក្នុងសម័យប្រជុំលើកទី២ ក្រោមប្រធានបទ «បញ្ហាប្រឈមកំពុងកើតឡើងចំពោះសន្តិភាពរួម និងយូរអង្វែង និងមាគ៌ាឆ្ពោះទៅមុខ» ។

ក្រោយពីបញ្ចប់កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ហើយ គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តចូលរួមសន្និសីទប្រធានសភាពិភពលោកលើកទី៦ ទៀត។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានរដ្ឋសភា និងព្រឹទ្ធសភាសរុបប្រមាណជាង ១០០ ប្រទេស។ សម្តេចរដ្ឋសភាធិបតី ប្រធានគណៈប្រតិភូសភាកម្ពុជា នឹងអញ្ជើញថ្លែងចំណាប់អារម្មណ៍លើកិច្ចពិភាក្សាទូទៅក្រោមមូលបទស្តីពី «ពិភពលោកក្នុងភាពចលាចល៖ កិច្ចសហប្រតិបត្តិការសភា និងពហុភាគីនិយម ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់ទាំងអស់គ្នា» ទៀតផង៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm