លោក Rubio និយាយថា ក្រុមមន្ត្រីសហរដ្ឋអាមេរិក កំពុងនៅម៉ាឡេស៊ី ដើម្បីជួយក្នុងកិច្ចចរចាកម្ពុជា-ថៃ

2025/07/28 03:56:04 pm        406

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានលើកឡើងថា ក្រុមមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក កំពុងតែស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព ខណៈភាគីកម្ពុជា និងថៃ គ្រោងនឹងចាប់ផ្តើមកិច្ចពិភាក្សានៅទីនោះនាថ្ងៃចន្ទ ២៨ កក្កដា នេះ ដើម្បីស្វះស្វែងរកក្ដីសង្ឃឹមសម្រាប់បទឈប់បាញ់ក្នុងជម្លោះព្រំដែន ដែលភាគីថៃបានបង្កឡើង។

លោក Rubio បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិកកាលពីល្ងាចថ្ងៃអាទិត្យ ម៉ោងនៅសហរដ្ឋអាមេរិក និងនៅព្រឹកថ្ងៃចន្ទ ២៨ កក្កដា នេះ ម៉ោងនៅតំបន់អាស៊ីថា លោកប្រធានាធិបតីអាមេរិក Donald Trump និងប្រមុខការបរទេស Rubio បានទាក់ទងជាមួយសមភាគីនៃប្រទេសនីមួយៗ ហើយកំពុងតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធបំផុត។

ក្នុងសេចក្ដីថ្លែងការណ៍នោះ លោក Rubio លើកឡើងថា៖ "យើងចង់ឱ្យជម្លោះនេះបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រុមមន្រ្តីក្រសួងការបរទេសអាមេរិក កំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពទាំងនេះ"។

លោក Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកជឿជាក់ថាទាំងប្រទេសកម្ពុជា និងថៃ ចង់ដោះស្រាយការខ្វែងគំនិតគ្នានេះ បន្ទាប់ពីលោកបានប្រាប់មេដឹកនាំនៃប្រទេសទាំងពីរថាលោកនឹងមិនសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះឡើយ លុះត្រាតែការប្រយុទ្ធត្រូវបានបញ្ចប់៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm