អភិបាលខេត្តត្បូងឃ្មុំនាំយកអំណោយទៅប្រគល់ជូន បងប្អូនភៀសសឹក និងពលករមកពីថៃ

2025/07/28 04:44:55 pm        459

ត្បូងឃ្មុំ ៖ ជនភៀសសឹកចំនួន២គ្រួរសារ ដែលមួយរូបជាស្ត្រីមេម៉ាយ និងមួយគ្រួសារទៀតជាភរិយាកងទ័ពជួរមុខតំបន់ភ្នំទ្រព្យនៃខេត្តព្រះវិហារ រួមនឹងបងប្អូនពលករ ដែលបានភៀសខ្លួនពីតំបន់កំពុងមានជម្លោះពីការឈ្លានពានរបស់សៀមក្នុងខេត្តព្រះវិហារ(តំបន់ភ្នំទ្រព្យ) បានមកស្នាក់អាស្រ័យនៅក្នុងភូមិ អញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានតឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តបានដឹកនាំប្រតិភូ និងក្រុមការងារសាសខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសំណេះសំណាល នាំយកអំណោយ ទៅប្រគល់ជូនដើម្បីជួយសម្រាលទុកលំបាក់ ពីការភាសខ្លួននេះ ។

ឯកឧត្តមអភិបាលខេត្ត បានបង្ហាញពីសមានចិត្តស្វាគមន៍ដល់បងប្អូនពលរដ្ឋខ្មែរយើង ហើយបានបន្តប្រសាសន៍ថា បងប្អូនពលរដ្ឋដែលបានជម្លៀសចេញពីតំបន់ព្រំដែន សូមកុំមានការព្រួយបារម្ភ ហើយត្រូវជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដែលសៀមឈ្លានពានបូរណៈភាពកម្ពុជា ទាំងផ្លូវច្បាប់ និងកងទ័ព ។ ក្នុងនោះឯកឧត្តមក៏បានបញ្ជាក់ផងដែរថា បើ

បងប្អូនខ្វះខាត ឬត្រូវការការងារសូមទំនាក់ទំនងទៅអាជ្ញាធរ ឬមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ដើម្បីសួរនាំព័ត៌មានការងារ ហើយក្រុមការងារស្វាគមន៍ក្នុងការជួយស្វែងរកការងារជូនបងប្អូនទាំងអស់គ្នា។

ឯកឧត្តមបន្តថា ក្នុងស្ថានភាពដែលកំពុងក្តៅគគុកតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ខ្ញុំសូមថ្គោលទោសចំពោះអំពើឧក្រិតកម្មសង្គ្រាមដែលបង្ករឡើងដោយភាគីថៃដែលមានចេតនាគិតទុកជាមុនក្នុងការបង្ករជម្លោះជាមួយកម្ពុជា ទោះជាមានការសម្របសម្រួលពីភាគីទី៣ ក៏ថៃនៅតែគគ្លើនបន្តបាញ់សង្គប់មកលើកម្ពុជាដែលជាប្រទេសតូច មានប្រជាជនតិច និងសេដ្ឋកិច្ចតូចជាង ហើយក៏សូមគាំទ្រការបដិសេដរបស់ក្រសួងការពារជាតិកម្ពុជាដែលភាគីថៃបានបន្តលាបព័ត៌មកលើកម្ពុជាថាជាអ្នកបង្ករជម្លោះ។ សូមសហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ ក៏ដូចជាអន្តរជាតិមេត្តាជួយដល់កម្ពុជា ព្រោះកម្ពុជាមិនត្រូវការសង្គ្រាមទេ យើងត្រូវការសន្តិភាព ។

ដោយ ៖ ជឹង សេងឡុង


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm