លោក Trump ជំរុញឱ្យអ៊ីស្រាអែល សម្រេចលើជំហានបន្ទាប់នៅតំបន់ហ្កាហ្សា និងសន្យាផ្តល់ជំនួយបន្ថែម

2025/07/28 05:56:37 pm        161

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ (២៧ កក្កដា) ថា អ៊ីស្រាអែល នឹងត្រូវតែធ្វើការសម្រេចចិត្តឱ្យច្បាស់លើជំហានបន្ទាប់ស្ដីពីតំបន់ហ្កាហ្សា ដោយបន្ថែមថា លោកមិនដឹងឡើយថានឹងមានអ្វីកើតឡើងបន្ទាប់ទៀតទេក្រោយការដួលរលំនៃការចរចារបទឈប់បាញ់ និងដោះលែងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស។

លោក Trump បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាឱ្យបាននូវការដោះលែងចំណាប់ថ្នូរក្នុងដៃពួកសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា ដោយនិយាយថាចលនាហាម៉ាស ស្រាប់តែ "ប្រកាន់តឹង" ភ្លាមៗលើបញ្ហានេះ។ ទាក់ទងវិបត្តិភាពអត់ឃ្លាន លោក Trump សន្យាថា ក្រុងវ៉ាស៊ីនតោននឹងផ្តល់ជំនួយបន្ថែមទៀតដល់តំបន់ហ្កាហ្សា ដែលរងការបំផ្លិចបំផ្លាញក្នុងសង្រ្គាមអស់ជាច្រើនខែ។

លោក Trump បាននិយាយថា "រូបលោកដឹងពីអ្វីដែលលោកនឹងធ្វើ ប៉ុន្តែមិនទាន់បញ្ចេញបានទេនៅពេលនេះ ដោយអ៊ីស្រាអែលនឹងត្រូវតែធ្វើការសម្រេចចិត្ត"។ ប្រធានាធិបតីរូបនេះក៏បានអះអាងដោយគ្មានភស្តុតាងថា ក្រុមហាម៉ាសកំពុងលួចស្បៀងអាហារដែលចូលទៅក្នុងហ្កាហ្សា ហើយលក់គ្រឿងផ្គត់ផ្គង់ទាំងនោះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលឥឡូវនេះកំពុងពិចារណាជម្រើស "ជំនួសផ្សេងទៀត" ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការនាំយកចំណាប់ថ្នូរត្រឡប់ទៅវិញ និងបញ្ចប់ការគ្រប់គ្រងរបស់ក្រុមហាម៉ាសលើហ្កាហ្សា ជាទីដែលភាពអត់ឃ្លានកំពុងរីករាលដាល ហើយប្រជាជនភាគច្រើនគ្មានផ្ទះសម្បែង ស្របពេលមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយពីការវាយលុករបស់អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        206
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        246
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm