រុស្ស៊ីព្រមានថាសង្គ្រាមនៅតែបន្ត លុះត្រាតែអ៊ុយក្រែន អនុវត្តតាមការទាមទារអតិបរមារបស់ខ្លួន

2025/07/28 06:13:41 pm        210

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យ (២៧ កក្កដា) ថា រុស្ស៊ីចង់ដោះស្រាយសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន តាមរយៈ "មធ្យោបាយការទូត និងនយោបាយ" ប៉ុន្តែក៏ព្រមានថានឹងបន្តប្រតិបត្តិការយោធា រហូតដល់ "គោលដៅ" ការទាមទារអតិបរមារបស់ខ្លួនត្រូវបានសម្រេច។

ឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន Tass គ្រប់គ្រងដោយរដ្ឋរុស្ស៊ី លោក Peskov បាននិយាយថា "គោលដៅនៃសង្គ្រាមត្រូវតែត្រូវបានបំពេញ មុនពេលគោលការណ៍នៃទំនាក់ទំនងនាពេលអនាគតជាមួយអ៊ុយក្រែន អាចកំណត់បាន"។

រុស្សី បន្តជំរុញការទាមទារស្នូលរបស់ខ្លួនជាច្រើនដូចដែលគូសបញ្ជាក់នៅពេលចាប់ផ្តើមប្រតិបត្តិការយោធាក្នុងឆ្នាំ២០២២ រួមមានដូចជា ការហាមប្រាមអ៊ុយក្រែនមិនឱ្យចូលអង្គការណាតូ ភាពគ្មានយោធាទ្រង់ទ្រាយធំរបស់អ៊ុយក្រែន រួមទាំងការទទួលស្គាល់តំបន់អ៊ុយក្រែនចំនួន៤ ថាជាទឹកដីរបស់រុស្ស៊ី រួមជាមួយនឹងឧបទ្វីបគ្រីម៉េ។ លោក Peskov អះអាងថា រុស្ស៊ី "ពេញចិត្ត" ដោះស្រាយជម្លោះតាមរយៈការសន្ទនាណាស់ ប៉ុន្តែថា ប្រតិបត្តិការយោធានៅតែបន្ត ដោយសារតែ "រាល់សំណើសម្រាប់កិច្ចសន្ទនាត្រូវច្រានចោល ទាំងដោយអ៊ុយក្រែន និងលោកខាងលិច"។

ការអត្ថាធិប្បាយនេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីកិច្ចចរចាសន្តិភាពដោយផ្ទាល់ជុំទី៣ កាលពីសប្ដាហ៍មុននៅទួរគី រវាងភាគីជម្លោះទាំងពីរ ដោយបានមើលឃើញ រុស្ស៊ីនិងអ៊ុយក្រែន ព្រមព្រៀងដោះដូរឈ្លើយសឹកបន្ថែម ប៉ុន្តែហាក់ដូចជាមានការរីកចម្រើនតិចតួចណាស់លើលក្ខខណ្ឌបទឈប់បាញ់ ឬលទ្ធភាពនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm