ពលរដ្ឋម៉ិកស៊ិក គូរគំនូរប៉ាឡេស្ទីនឡើងវិញ ខណៈវិបត្តិស្រេកឃ្លាននៅហ្កាហ្សាកាន់តែអាក្រក់

2025/07/28 06:48:46 pm        281

ប្រជាជននៅទីក្រុង Mexico City បានមកប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ (២៧ កក្កដា) នៅកណ្តាលទីក្រុង ដើម្បីគូរផ្ទាំងគំនូរឡើងវិញ ក្នុងការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីនដែលស្ថិតក្រោមការហ៊ុមព័ទ្ធរបស់អ៊ីស្រាអែល។ យោងតាមក្រុមសកម្មជនបានឲ្យដឹងថា វាជាលើកទី៨ ឬទី៩ហើយ ដែលផ្ទាំងគំនូរមានទីតាំងនៅក្នុងរបងដែកដែលការពារវិមាន Juarez Hemicycle ត្រូវបានលាបពណ៌ចាប់តាំងពីការវាយលុករបស់យោធាអ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២៣។

សមាជិកនៃវេទិកាអន្តរជាតិសម្រាប់សាមគ្គីភាពជាមួយបុព្វហេតុប៉ាឡេស្ទីន ដែលចូលរួមគូរផ្ទាំងគំនូរ លោកស្រី Alma Alvarado បាននិយាយថា ពលរដ្ឋប៉ាឡេស្ទីនកំពុងប្រឈមនឹង «ស្ថានភាពដ៏សោកសៅ»។ «មនុស្សជាច្រើនកំពុងស្លាប់ដោយភាពស្រេកឃ្លាន»។ ការអត្ថាធិប្បាយរបស់លោកស្រី ធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីក្រុមផ្តល់ជំនួយ បាននិយាយថាមានភាពអត់ឃ្លានទ្រង់ទ្រាយធំក្នុងចំណោមប្រជាជន២,២លាននាក់នៅហ្កាហ្សា ហើយការព្រមានជាអន្តរជាតិអំពីស្ថានភាពមនុស្សធម៌បានកើនឡើង។

អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្សជាង ១.០០០នាក់ដែលកំពុងស្វែងរកការផ្គត់ផ្គង់ស្បៀង ភាគច្រើននៅជិតកន្លែងចែកចាយជំនួយយោធារបស់មូលនិធិមនុស្សធម៌ហ្កាហ្សា(Gaza Humanitarian Foundation) គាំទ្រដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        48
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        37
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm