គណៈកម្មការផ្សារអូរឬស្សី ចែកជូនម៉ាសដល់អាជីវកលក់ដូរ និងអ្នកធ្វើដំណើរចេញចូលផ្សារ

2022/01/11 10:22:28 pm        230

ភ្នំពេញ៖ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សី បានចាប់ផ្តើមចែកជូនម៉ាសជូនដល់ក្រុមអាជីវករ ដែលកំពុងលក់ដូរនៅក្នុងផ្សារ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូលផ្សារ និងតាមច្រកនីមួយៗ ដើម្បីបន្តរឹតបន្តឹង​វិធានសុខភិបាល និងបានណែនាំឱ្យបន្តចូលរួមទប់ស្កាត់វីរុសកូវីដ-១៩បំប្លែងថ្មី អូមីក្រុង (Omicron) នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

លោក ហ័ត វ៉ានធី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សីបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចែកម៉ាសចំនួន ៥០០០ម៉ាស ដល់គណៈកម្មការផ្សារទាំង២៥ ក្នុងរាជធានីភ្នំពេញ ដើម្បី​ឲ្យ​គណៈកម្មការផ្សារ​បន្តចែក​ជូនដល់បងប្អូនអាជីវករ និងបងប្អូនមកចេញចូលផ្សារ​ពុំបានពាក់ម៉ាស​ត្រឹមត្រូវ ធ្វើការណែនាំអប់រំ បន្ថែមពីវិធានការ របស់ក្រសួងសុខាភិបាល និងអនុវត្ត ៣កុំ ៣ការពារ ឲ្យបានខ្ចាប់ខ្ជួន។

ការងារនេះ បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបទបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ ឱ្យពង្រឹង​វិធានការទប់ស្កាត់កូវវីដ-១៩ ​ខណៈមេរោគបំប្លែងថ្មីកំពុងរាត្បាត។

សូមបញ្ជាក់ថា​ អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំតាមរយៈវីដេអូ ​នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ជាមួយអាជ្ញាធរពាក់ព័ន្ធ ​ដោយបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤​ និងមន្ទីរពាក់ព័ន្ធ ធ្វើការពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩​ ខណៈជំងឺកូវីដ-១៩ប្រភេទ ​អូមីក្រុង បាន​និងកំពុងចូលដល់សហគមន៍ និងត្រូវបន្តជំរុញចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ដូស​ជំរុញទី៣ និងដូសទី៤ ឱ្យបានគ្រប់ៗគ្នា៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm