អ្នកធ្វើដំណើរកម្សាន្តនៅតាមឆ្នេរសមុទ្រ បានរត់ភៀសខ្លួនចេញពីការបំផ្ទុះនៅក្នុងទីក្រុង Odesa របស់ប្រទេសអ៊ុយក្រែនកាលពីពេលថ្ងៃត្រង់ថ្ងៃអាទិត្យ ទី២៧ កក្កដា ខណៈអាជ្ញាធរតំបន់បានរាយការណ៍ពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី។
ហ្វូងមនុស្សបានភៀសខ្លួនចេញពីតំបន់ឆ្នេរ បន្ទាប់ពីអង្គភាពការពារដែនអាកាសបានបើកការបាញ់ប្រហារទៅលើយានដ្រូនដែលហោះចូលមក។ ផ្សែងខ្មៅ ត្រូវបានគេមើលឃើញថាកំពុងហុយឡើងនៅលើសមុទ្រខ្មៅ។
អភិបាលក្រុង Odesa លោក Oleh Kiper នៅតាមកម្មវិធីផ្ញើសារ Telegram បានជំរុញឱ្យអ្នកស្រុក និងអ្នកទេសចរ ស្វែងរកទីជម្រក ដោយព្រមានថាយានដ្រូនវាយប្រហារកំពុងធ្វើដំណើរឆ្ពោះទៅកាន់ឆ្នេរសមុទ្ររបស់ទីក្រុង។