នាយករដ្ឋមន្រ្តីអង់គ្លេស នឹងជួបជាមួយលោក Trump ពិភាក្សាសង្រ្គាមហ្កាហ្សា អ៊ុយក្រែន និងបញ្ហាផ្សេងទៀត

2025/07/28 07:26:13 pm        334

ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស Downing Street បាននិយាយថា នៅថ្ងៃចន្ទ (២៨ កក្កដា) នេះ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer នឹងធ្វើដំណើរទៅកាន់ដែនដីស្កុតឡែន ដើម្បីជួបជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump នៅទីលានវាយកូនហ្គោលរបស់លោក ជាទីដែលប្រធានាធិបតីរូបនេះកំពុងស្ថិតនៅតាំងតែពីព្រឹកថ្ងៃសៅរ៍មក ដើម្បីពិភាក្សាលើបញ្ហាយ៉ាងទូលំទូលាយ រាប់ចាប់ពីសង្រ្គាមនៅអ៊ុយក្រែន ដែនដីហ្កាហ្សា ពាណិជ្ជកម្ម និងបញ្ហាជាច្រើនទៀត។

នៅថ្ងៃចន្ទនេះ មេដឹកនាំទាំងពីរត្រូវរំពឹងថានឹងពិភាក្សាអំពីវឌ្ឍនភាពលើការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស និងអាមេរិក រួមជាមួយក្តីសង្ឃឹមសម្រាប់បទឈប់បាញ់នៅមជ្ឈិមបូព៌ា និងការដាក់សម្ពាធលើមេដឹកនាំរុស្ស៊ី លោក Vladimir Putin ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

លោក Starmer ត្រូវបានរំពឹងថានឹងលើកឡើងពីស្ថានភាពនៅតំបន់ហ្កាហ្សា ជាមួយលោក Trump ហើយក៏ទំនងជាស្វាគមន៍កិច្ចប្រឹងប្រែងរបស់អាមេរិក ក្នុងការនាំមកនូវបទឈប់បាញ់នៅតំបន់ហ្កាហ្សា ហើយពិភាក្សាអំពីអ្វីដែលអាចធ្វើបានបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងជាបន្ទាន់។

កិច្ចពិភាក្សាមុនៗជុំវិញផែនការឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរនៅប្រទេសកាតា បានបញ្ឈប់នៅសប្តាហ៍នេះ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានហៅក្រុមចរចារបស់ពួកគេទៅវិញ។ ជាមួយគ្នានេះ អ៊ីស្រាអែលកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងពីសម្ព័ន្ធមិត្ត ដោយទីភ្នាក់ងារផ្តល់ជំនួយបានព្រមានពីភាពអត់ឃ្លានទ្រង់ទ្រាយធំនៅតំបន់ប៉ាឡេស្ទីនមួយនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        50
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        80
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm