មនុស្ស៣នាក់ត្រូវបានចាប់ខ្លួនអំឡុងការតវ៉ាប្រឆាំង និងគាំទ្រជនអន្តោប្រវេសន៍នៅអង់គ្លេស

2025/07/28 08:16:46 pm        377

មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅសណ្ឋាគារមួយក្នុងទីក្រុង Epping នៅចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យជាលើកទីប្រាំ ធ្វើបាតុកម្មជុំវិញបរិវេណដែលត្រូវបានប្រើសម្រាប់លំនៅដ្ឋានអ្នកស្វែងរកសិទ្ធិជ្រកកោន ខណៈការតវ៉ាប្រឆាំងបានរីករាលដាលដល់សណ្ឋាគារផ្សេងទៀតកាលពីចុងសប្តាហ៍។ នគរបាលនិយាយថា ជាមួយគ្នានោះ មនុស្ស៣នាក់ត្រូវបានចាប់ខ្លួន អំឡុងការប្រឈមដាក់គ្នាដ៏តានតឹង តែពុំមានផ្ទុះអំពើហិង្សាទេ។

វត្តមាននគរបាលដ៏ច្រើនដែលមានមន្ត្រីមកពីកងកម្លាំងជាច្រើនបានរឹតបន្តឹងទំនាក់ទំនងរវាងក្រុមអ្នកតវ៉ាប្រឆាំង និងគាំទ្រជនអន្តោប្រវេសន៍ ដោយសង្កាត់ Essex បាននិយាយថាការរឹតបន្តឹងគឺជាការចាំបាច់ បន្ទាប់ពីអ្វីដែលខ្លួនបានហៅថាជាការរំខានធ្ងន់ធ្ងរដដែលៗ អំពើហិង្សា និងគ្រោះថ្នាក់ដល់សហគមន៍ចាប់តាំងពីបាតុកម្មលើកដំបូងបានផ្ទុះឡើងកាលពីថ្ងៃទី ១៣ ខែកក្កដា។

អាជ្ញាធរសង្កាត់ Norfolk បាននិយាយថា បុរសពីរនាក់ត្រូវបានចោទប្រកាន់ពីបទល្មើសសណ្តាប់ធ្នាប់សាធារណៈបន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងអន្តោប្រវេសន៍ប្រហែល ៤០០ នាក់ និងក្រុមអ្នកតវ៉ាគាំទ្រ ២៥០នាក់នៅខាងក្រៅសណ្ឋាគារមួយក្នុងទីក្រុង Diss កាលពីថ្ងៃសៅរ៍។ មានការតវ៉ាបន្ថែមទៀតនៅខាងក្រៅសណ្ឋាគារមួយនៅតំបន់ Canary Wharf ក្នុងទីក្រុងឡុងដ៍្រកាលពីថ្ងៃអាទិត្យ ដោយចំនួនអ្នកតវ៉ាមានតែប៉ុន្មានរយនាក់ ប៉ុណ្ណោះ ។

បាតុកម្មនៅទីក្រុង Epping ក្នុងតំបន់ Essex កាលពីថ្ងៃអាទិត្យ ដែលជាកន្លែងអ្នកតវ៉ាប្រឆាំងជនអន្តោប្រវេសន៍ ប្រមាណ ៥០០ នាក់បានប្រមូលផ្តុំគ្នានៅពីក្រោយរបាំងដែកនៅខាងក្រៅសណ្ឋាគារ Bell គឺជាបាតុកម្មចុងក្រោយបង្អស់ដែលបានចាប់ផ្តើមបន្ទាប់ពីអ្នកស្វែងរកសិទ្ធិជ្រកកោនម្នាក់ ឈ្មោះ Hadush Kebatu អាយុ ៤១ មកពីប្រទេសអេត្យូ ត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ ចំពោះការប៉ុនប៉ងថើបក្មេងស្រីអាយុ១៤ឆ្នាំម្នាក់។ យ៉ាងណាបុរសនោះបានបដិសេធចំពោះបទល្មើសហើយកំពុងជាប់ឃុំ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        143
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        184
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm