រាជរដ្ឋាភិបាល​ធ្វើ​កំណែទម្រង់​ធំ​លើ​សេវាសាធារណៈ​មូលដ្ឋាន ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ជូន​ពលរដ្ឋ​

2022/01/12 01:36:00 am        465

​ភ្នំពេញ៖ ឯកឧត្តម ចាន់ សុធា អនុប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​វ​បែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) ថ្លែង​ថា ការអនុវត្ត​កម្មវិធី​អភិវឌ្ឍ​ថ្នាក់ក្រោម​ជាតិ​រយះពេល​១០​ឆ្នាំ​ខាងមុខ រាជរដ្ឋាភិបាល​បានធ្វើ​កំណែទម្រង់​ធំ​លើ​សេវាសាធារណៈ​ថ្នាក់​មូលដ្ឋាន​ ដើម្បី​ជំរុញ​សេវា​រដ្ឋបាល​សាធារណៈ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ពេញលេញ​ជូន​ប្រជាពលរដ្ឋ​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​ស្តីពី​វឌ្ឍនភាព​នៃ​ដំណើរការ​ការអនុវត្ត​កម្មវិធី​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​សម្រាប់​ថ្នាក់ក្រោម​ជាតិ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​អនុប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​តាម​ដំណាក់កាល​ទី​១ ទី​២ ទី​៣ និង​ទី​៤ តាម​អាណត្តិ​នីមួយៗ ដោយ​ផ្តោត​ទៅលើ​ការធ្វើកំណែទម្រង់​ក្នុង​វិស័យ​សំខាន់ៗ​នានា ដើម្បី​ធានា​ដល់​ការបន្ត​រក្សា និង​ពង្រឹង​សន្តិភាព​ស្ថេរភាព​នយោបាយ និង​ការជំរុញ​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ប្រកបដោយ​សមធម៌ និង​ចីរភាព ក្នុងនោះ ​កំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ក៏​ជា​កំណែទម្រង់​មួយ​ក្នុងចំណោម​កំណែទម្រង់​សំខាន់​នានា​ផងដែរ​។

ឯកឧត្តម បន្តថា ក្នុង​រយៈពេល ​១០​ឆ្នាំ​នៃ​ការអនុវត្ត​កម្មវិធី​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ រាជរដ្ឋាភិបាល​សម្រេច​បាន​លទ្ធផល​ជាច្រើន ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់​គុណភាព​ផ្តល់​សេវាសាធាណៈ ការ​វិមជ្ឈការ​ហិរញ្ញវត្ថុ ជាពិសេស​ផ្តល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​។

​ឆ្លើយតប​សំនួរ​អ្នកសារព័ត៌មាន​ជុំវិញ​សេវា​រដ្ឋបាល​សាធារណៈ ឯកឧត្តម ចាន់ សុធា បាន​បញ្ជាក់​ថា ក្នុងការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​ក្នុង​រយះពេល​១០​បន្ត​ខាងមុខ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ចក្ខុវិស័យ​ធំ​ចំនួន​៥ រួម​មានការ​ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​ថ្នាក់ក្រោម​ជាតិ និង​រដ្ឋបាល​សាធារណៈ ដែល​មិនទាន់មាន​ប្រសិទ្ធភាព​ពេញលេញ​។​

​ទន្ទឹម​គ្នា​នេះ ឯកឧត្តម ចាន់ សុធា បាន​លើកឡើងថា តួអង្គ​សំខាន់​ដើម្បី​ជំរុញ​បញ្ហា​ខាងលើនេះ​មាន​តួអង្គ​ចំនួន​ពីរ គឺ​តួ​អង្គ​ថ្នាក់ជាតិ​មាន​តួនាទី​រៀបចំ​គោលនយោបាយ​ជាតិ​សំខាន់ៗ និង​តួអង្គ​ថ្នាក់ក្រោម​ជាតិ ដែលមាន​មន្ត្រី​មូលដ្ឋាន​មាន​តួនាទី​ក្នុង​ការផ្តល់សេវា​ធា​រណៈ​ជូន​ប្រជាពលរដ្ឋ​។

​ក្នុង​ដំណើរការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ ត្រូវបាន​រាជរដ្ឋាភិបាល​ដាក់ចេញ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែលជា​ការកែទម្រង់​វិស័យ​អភិបាលកិច្ច​ដ៏​មាន​សារៈសំខាន់​មួយ​ដែល​ផ្តោតជាសំខាន់​លើ​ការរៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ ឈរលើ​គោលការណ៍​គន្លឹះ​នានា​នៃ​អភិបាលកិច្ច​ល្អ គឺ​គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព ការចូលរួម ការឆ្លើយតប នីតិរដ្ឋ និង​ការលើកកម្ពស់​បរិ​យា​ប័ន្ន និង​សមធម៌​សង្គម​៕ ​អត្ថបទ​៖ សេក ឧ​ត្ត​ម  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm