រដ្ឋមន្ត្រីនឹងជួបជុំគ្នា នៅ UN សម្រាប់សន្និសីទដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត និងបារាំង ស្តីពីអ៊ីស្រាអែលនិង ប៉ាឡេស្ទីន

2025/07/29 12:53:46 am        90

រដ្ឋមន្ត្រីរាប់សិបនាក់នឹងជួបជុំគ្នា នៅអង្គការសហប្រជាជាតិ (UN) នាថ្ងៃចន្ទ (ទី២៨ ខែកក្កដា) សម្រាប់សន្និសីទដែលត្រូវបានពន្យារពេល ដើម្បីពីភាក្សាឆ្ពោះទៅរកដំណោះស្រាយរដ្ឋ២ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ប៉ុន្តែសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍នេះ។

មហាសន្និបាត UN ដែលមានសមាជិកចំនួន ១៩៣នាក់ បានសម្រេចកាលពីខែកញ្ញាឆ្នាំមុនថា សន្និសីទបែបនេះ នឹងត្រូវធ្វើឡើងនៅឆ្នាំ២០២៥។ ដោយត្រូវបានដឹកនាំដោយប្រទេសបារាំង និងអារ៉ាប៊ីសាអ៊ូឌីត សន្និសីទនេះ ត្រូវបានពន្យារពេលក្នុងខែមិថុនា បន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់។

សន្និសីទនេះមានគោលបំណងដាក់ចេញនូវគោលការណ៍ សម្រាប់ផែនទីបង្ហាញផ្លូវ ដែលនាំប៉ាឡេស្ទីនឆ្ពោះទៅកាន់ភាពជារដ្ឋមួយ ស្របពេលជាមួយគ្នាធានាសន្តិសុខដល់អ៊ីស្រាអែល។ រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បានប្រាប់សារព័ត៌មាន La Tribune Dimanche នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា លោកក៏នឹងប្រើប្រាស់សន្និសីទក្នុងសប្តាហ៍នេះ ដើម្បីជំរុញប្រទេសផ្សេងទៀតឲ្យចូលរួមជាមួយប្រទេសបារាំងក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ លោកប្រធានាធិបតី Emmanuel Macron បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសបារាំងមានបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅក្នុងខែកញ្ញាឆ្នាំមុន អំឡុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោក នៅឯមហាសន្និបាត UN។

សន្និសីទនេះកើតមានឡើងនៅពេលដែលអ៊ីស្រាអែលបន្តសង្រ្គាមរយៈពេល ២២ខែរបស់ខ្លួន នៅតំបន់ហ្កាហ្សា។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងមិនចូលរួមសន្និសីទនៅ UN នេះទេ ដោយពិពណ៌នាថា វាជា «អំណោយដល់ក្រុមហាម៉ាសដែលបន្តបដិសេធសំណើបទឈប់បាញ់ទទួលយកដោយអ៊ីស្រាអែល ពោលគឺជាកិច្ចព្រមព្រៀងដែលនឹងនាំទៅដល់ការដោះលែងចំណាប់ថ្នូរ និងនាំមកនូវភាពស្ងប់សុខ នៅតំបន់ហ្កហ្សា។ លោក Jonathan Harounoff អ្នកនាំពាក្យអន្តរជាតិនៅបេសកកម្ម UN របស់អ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលក៏មិនចូលរួមក្នុងសន្និសីទនេះដែរ ពោលគឺជាការជួបជុំ «ដែលមិនបានដោះស្រាយជាបន្ទាន់នូវបញ្ហានៃការថ្កោលទោសលើក្រុមហាម៉ាស និងការដោះលែងចំណាប់ថ្នូរនៅសល់ទាំងអស់»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm