វិមានក្រឹមឡាំងមិនច្រានចោលការមានជំនួប Putin-Trump នៅចិន ក្នុងខែកញ្ញា

2025/07/29 02:14:42 am        319


វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី២៨ ខែកក្កដា) បានឲ្យដឹងថា ខ្លួនមិនបានច្រានចោលនោះឡើយ ជុំវិញលទ្ធភាពនៃការមានជំនួប រវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងខែកញ្ញា នៅប្រទេសចិន។

លោក Putin គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន នាដើមខែកញ្ញា ដើម្បីចូលរួមការប្រារព្ធខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២។

អំឡុងនិយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងនោះមានរួមទាំងសារព័ត៌មាន AFP ផងដែរ នៅឯសន្និសីទសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ថា៖ «ប្រសិនបើទីបំផុត វាកើតឡើង ពោលគឺប្រធានាធិបតីអាមេរិក សម្រេចទៅធ្វើទស្សនកិច្ច នៅប្រទេសចិន ក្នុងអំឡុងប៉ុន្មានថ្ងៃនោះ ពិតណាស់ កិច្ចប្រជុំបែបនេះ មិនអាចត្រូវបានបដិសេធឡើយ»។

មន្ត្រីចិនបានឲ្យដឹងនៅក្នុងខែមិថុនាថា កងទ័ពចិន នឹងធ្វើព្យុហយាត្រាឆ្លងកាត់ទីលាន Tiananmen របស់ទីក្រុងប៉េកាំង រួមជាមួយនឹងការបង្ហាញនៃការហោះជាជួររបស់យន្តហោះ និងសព្វាវុធបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីប្រារព្ធខួប នៅថ្ងៃទី៣ ខែកញ្ញា។

វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក Putin នឹងចូលរួមការប្រារព្ធពិធីនេះ ហើយមន្ត្រីចិន បានប្រាប់ថា មេដឹកនាំពិភពលោកផ្សេងទៀត ក៏ត្រូវបានរំពឹងនឹងមានវត្តមានផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        290
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        333
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        312

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm