សម្ដេចធិបតីថ្លែងអំណរគុណ អាម៉េរិក ចិន និងម៉ាឡេស៊ី ដែលបានប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

2025/07/29 02:19:45 am        1.1 K

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្ដូរវេន បានថ្លែងឱ្យដឹងនៅក្រោយកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះថា កិច្ចប្រជុំពិសេសដើម្បីដោះស្រាយជ ម្លោះព្រំដែនកម្ពុជា-ថៃដែលរៀបចំធ្វើនៅក្នុងប្រទេសម៉ាឡេស៊ីនាថ្ងៃ ២៨ កក្កដានេះ ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពលើ ៣ ចំណុចសំខាន់ៗ។ លទ្ធផលសម្រេចបាននេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ អាម៉េរិក ចិន និងម៉ាឡេស៊ី ដែលបានខិតខំសម្របសម្រួលរហូតសម្រេចបានលទ្ធផលបីចំណុចសំខាន់នេះ។​

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសហរដ្ឋអាម៉េរិក ចិន ពិសេសម៉ាឡេស៊ី ដែលបានប្រឹងប្រែងជួយសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រហូតសម្រេចបាននូវកិច្ចព្រមព្រៀងចំនួន ៣ ចំណុចសំខាន់ៗនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ។ កិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ីនាថ្ងៃទី២៨ ខែកក្កដានេះ មានដូចជា៖ ទី១.ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពលើការឈប់បាញ់ដោយគ្មានលក្ខខណ្ឌចាប់ពីម៉ោង ១២ នៃយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ, ទី២.ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពឱ្យបណ្ដាមេទ័ពនៅតាមបណ្ដាភូមិភាគដែលកំពុងមានជម្លោះតាមបណ្ដោយព្រំដែននៃប្រ ទេសទាំងពីរជួបពិភាក្សាគ្នានៅព្រឹកថ្ងៃទី២៩ ខែកក្កដាស្អែកនេះ, ទី៣.ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពឱ្យមានកិច្ចប្រជុំ JBC ដើម្បីបន្តដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ ដែលគ្រោងរៀបចំធ្វើនៅដើមខែសីហា ខែក្រោយនេះ។

​គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជាថ្ងៃដំបូងដែលថៃចាប់ផ្ដើមឈ្លានពានចូលដែនបូរណភាពទឹកដីកម្ពុជា រហូតមកទល់នឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មានពលរដ្ឋកម្ពុជាភៀសសឹកជាង ១៣០០ ០០ នាក់, សាលារៀនចំនួន ៦០០ ត្រូវបិទទ្វារ និងបណ្ដាលឱ្យសិស្សានុសិស្សចំនួន ១៥០០០០ នាក់ ត្រូវខកខានមិនបានសិក្សារៀនសូត្រ។ ក្រៅពីនេះ ក៏មានពលរដ្ឋកម្ពុជារងរបួស និងស្លាប់ជាច្រើនដោ យសារទង្វើឈ្លានពានរបស់ថៃនេះផងដែរ។ នេះមិនទាន់គិតដល់ការខូចខាតមន្ទីរពេទ្យ ផ្ទះសម្បែងរប ស់ប្រជាពលរដ្ឋ វត្តអារាម និងផលប៉ះពាល់ជាច្រើនទៀត ពីការឈ្លានពានរបស់ថៃនេះនៅឡើយទេ៕

ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        213

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm