នាយករដ្ឋមន្ត្រីបារាំងរិះគន់កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និងអាមេរិកថា ជាការចុះញ៉មជាមួយលោក Trump

2025/07/29 02:59:51 am        119


មន្ត្រីជាន់ខ្ពស់បារាំងបង្ហាញអារម្មណ៍ខឹងសម្បា ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានកើតឡើង កាលពីថ្ងៃអាទិត្យ (ទី២៧ ខែកក្កដា) រវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU)។

នាយករដ្ឋមន្ត្រីបារាំង លោក François Bayrou នៅថ្ងៃចន្ទ (ទី២៨ ខែកក្កដា) នេះ បានចូលរួមនាំមុខ ក្នុងការបង្ហាញការរិះគន់យ៉ាងខ្លាំងក្លា ចំពោះកិច្ចព្រមព្រៀងនេះ ជាមួយអ្នកនយោបាយបារាំងគ្រប់មជ្ឈដ្ឋាន ដែលភាគច្រើន បានជំរុញឲ្យទីក្រុងប្រ៊ុចសែល អនុវត្តការគំរាមកំហែងសងសឹក ដើម្បីទទួលបានលក្ខខណ្ឌល្អប្រសើរជាងនេះ។

លោក Bayrou បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «វាជាថ្ងៃដ៏ខ្មៅងងឹតមួយ នៅពេលដែលសម្ព័ន្ធភាពនៃប្រជាជនសេរី ដែលរួបរួមគ្នាអះអាងពីតម្លៃរបស់ពួកគេ និងការពារផលប្រយោជន៍របស់ពួកគេ បង្ហាញពីការព្រមចុះញ៉ម»។

ឥស្សរជនធំៗពីរដ្ឋាភិបាលរបស់លោក Bayrou បានអះអាងថា វាគឺជាការល្អ ដែលអាចទទួលបាននូវវិធានការស្ថិរភាព ដោយការកំណត់អាត្រាពន្ធ ១៥ភាគរយ លើការនាំចូលភាគច្រើនរបស់ EU ដើម្បីការពារការគំរាមកំហែងនៃកម្រិត ៣០ភាគរយដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា តែប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងក្រុមចរចារបស់លោកស្រី បានបរាជ័យក្នុងការប្រើប្រាស់ឲ្យបានសមរម្យនូវទីផ្សារដ៏ធំតែមួយរបស់ EU ហើយព្រមចុះញ៉ម ចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump។

រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Laurent Saint-Martin បានប្រាប់វិទ្យុ FranceInter នៅថ្ងៃចន្ទនេះថា លោកមិនចង់ឲ្យទីក្រុងប៉ារីស «ដោះស្រាយជាមួយនឹងអ្វីដែលបានកើតឡើងកាលពីម្សិលមិញនោះទេ ព្រោះវានឹងជាការទទួលយកថា អឺរ៉ុបមិនមែនជាមហាអំណាចសេដ្ឋកិច្ចនោះឡើយ»៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm