ទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បង្កការជន់លិចនៅតាមដងផ្លូវ និងអគារនៅស្រុក Chiayi តំបន់ភាគខាងត្បូង និងតំបន់ភាគកណ្តាលកោះតៃវ៉ាន់នាថ្ងៃចន្ទនេះ ។
រូបភាពវីដេអូឃ្លីប ឃើញអ្នកស្រុកដើរលុកទឹកផ្លូវរងការជន់លិច និងធ្វើដំណើរឆ្លងកាត់អគារជន់លិច ។
ការព្រមានពីការជន់លិច និងបំណាក់ដី ត្រូវបានចេញនៅតាមទីក្រុង និងស្រុកជាច្រើននៅភាគខាងត្បូងកោះតៃវ៉ាន់ ។
អាជ្ញាធរឧតុនិយមកោះតៃវ៉ាន់ បានព្យាករពីភ្លៀងធ្លាក់កម្ពស់ ០,៩ម៉ែត្រ នៅតាមតំបន់ភ្នំភាគខាងត្បូង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ មនុស្ស ៨៥នាក់ ត្រូវបានជម្លៀសខ្លួន មកទល់នឹងពេលនេះ ។
អាជ្ញាធរកោះតៃវ៉ាន់ បានបង្កើតមណ្ឌលឆ្លើយតបគ្រាអាសន្ន ដើម្បីសម្របសម្រួលកិច្ចខិតខំជួយសង្រ្គោះ និងតាមដានស្ថានការវិវត្តន៍ចុងក្រោយ ៕