​ អ៊ីស្រាអែលសម្លាប់ជនប៉ាឡេស្ទីន ៦៣នាក់ បើទោះបីជាមានការផ្អាកសង្រ្គាមរយៈពេល ១០ម៉ោងរាល់ថ្ងៃក៏ដោយ

2025/07/29 03:53:10 am        21

កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ៦៣នាក់ នៅទូទាំងតំបន់ហ្កាហ្សា រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយយោធាប្រកាសថា ពួកគេនឹងចាប់ផ្តើមផ្អាកការវាយប្រហាររយៈពេល ១០ម៉ោងរាល់ថ្ងៃ នៅតាមតំបន់មួយចំនួន ដើម្បីអនុញ្ញាតឲ្យជំនួយឆ្លងកាត់ ។

កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែល បានប្រកាសផ្អាកប្រតិបត្តិការសឹករយៈពេល ១០ម៉ោង ក្នុង ១ថ្ងៃ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៨យប់ នៅតាមតំបន់ជាច្រើននៅហ្កាហ្សារួមទាំងទីក្រុង Mawasi, Deir el-Balahនិងទីក្រុងហ្កាហ្សា ហើយនិងច្រករបៀងជំនួយថ្មី ស្របពេលដែលហ៊្សកដានី និងអារ៉ាប់រួម ទម្លាក់គ្រឿងផ្គត់ផ្គង់ពីលើអាកាសចូលទៅក្នុងដែនដីមួយនេះ ស្របពេលដែលរូបភាពពីការអត់ឃ្លានរបស់ជនប៉ាឡេស្ទីន បានធ្វើឲ្យពិភពលោកព្រួយបារម្ភ ។ ពួកគេបានសន្យាផងដែរបើកច្រករបៀងជំនួយសម្រាប់ក្បួនរថយន្តដឹកស្បៀងអាហារ និងឱសថ ចន្លោះម៉ោង ៦ព្រឹក និងម៉ោង ១១យប់ ។

ប៉ុន្តែរយៈពេលប៉ុន្មានម៉ោងចូលថ្ងៃដំបូងនៃការផ្អាកការប្រយុទ្ធដើម្បីមនុស្សធម៌ ការវាយឆ្មក់តាមច្រកអាកាសរបស់អ៊ីស្រាអែល បានចាប់ផ្តើមឡើងវិញ ។

លោក Hind Khoudary គឺជាអ្នកសារព័ត៌មានរបស់កាសែត Al Jazeera រាយការណ៍ពីទីក្រុង Deir el-Balah ថា មាននូវការវាយប្រហារតាមច្រកអាកាសលើទីក្រុងហ្កាហ្សា ហើយតំបន់មួយនេះ ត្រូវបានគេចាត់ទុកថាជាតំបន់សុវត្ថិភាព និងជាទីកន្លែងដែលកងកម្លាំងអ៊ីស្រាអែល នឹងផ្អាកប្រតិបត្តិការសឹករបស់ខ្លួន ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        1
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        76
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm