លោក Netanyahu ៖ គ្មានគោលនយោបាយអត់ឃ្លាននៅតំបន់ហ្កាហ្សានោះទេ ហើយក៏គ្មានភាពអត់ឃ្លាននោះដែរ

2025/07/29 03:55:15 am        18

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា គ្មានភាពអត់ឃ្លាននោះទេនៅតំបន់ហ្កាហ្សា ស្របពេលដែលអ៊ីស្រាអែលបានអនុញ្ញាតឲ្យមានជំនួយពេញមួយសង្រ្គាមនេះ ។

លោកនិយាយថា ពួកយើងជំរុញឲ្យមានបរិមាណជំនួយត្រូវការតាមច្បាប់អន្តរជាតិ មាននូវរថយន្តរាប់រយគ្រឿង ផ្ទុកដោយជំនួយរាប់តោន ។ មកទល់នឹងពេលនេះពួកយើងបានផ្គត់ផ្គង់ស្បៀងអាហារ ១,៩លានតោន ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ជិត ២លានតោន ហើយឥឡូវ ពួកយើងមានរថយន្តរាប់រយគ្រឿង ដែលរង់ចាំនៅច្រកឆ្លងកាត់ព្រំដែន Kerem Shalom នៅខាងតំបន់ហ្កាហ្សា ។

កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែល បានប្រកាសផ្អាកប្រតិបត្តិការសឹករយៈពេល ១០ម៉ោង ក្នុង ១ថ្ងៃ នៅតាមតំបន់ជាច្រើននៅហ្កាហ្សា ហើយនិងច្រករបៀងជំនួយថ្មី ស្របពេលដែលហ៊្សកដានី និងអារ៉ាប់រួម ទម្លាក់គ្រឿងផ្គត់ផ្គង់ពីលើអាកាសចូលទៅក្នុងដែនដីមួយនេះ ស្របពេលដែលរូបភាពពីការអត់ឃ្លានរបស់ជនប៉ាឡេស្ទីន បានធ្វើឲ្យពិភពលោកព្រួយបារម្ភ ។

អ៊ីស្រាអែលប្រឈមការរិះគន់អន្តរជាតិកើនឡើង ដែលរដ្ឋាភិបាលពួកគេច្រានចោល ជុំវិញវិបត្តិមនុស្សធ៌នៅតំបន់ហ្កាហ្សា ហើយនិងកិច្ចប្រជុំបទឈប់បាញ់ដោយប្រយោលនៅទីក្រុងដូហា រវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស ពុំបានទម្លុះភាពទាល់ច្រក ។

អំឡុងដំណើរទស្សនកិច្ចនៅស្កុតលែន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា អ៊ីស្រាអែលត្រូវសម្រេចចិត្តលើជំហានបន្ទាប់របស់ខ្លួននៅហ្កាហ្សា ហើយលោកនិយាយថា លោកមិនដឹងថា នឹងមានអ្វីកើតឡើងនោះទេ ក្រោយការដួលរលំបទឈប់បាញ់ និងកិច្ចចរចាដោះលែងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm