រដ្ឋអាជ្ញាបារាំងស្វែងរកដីកាចាប់ខ្លួនលោក al-Assad ថ្មី

2025/07/29 03:55:51 am        23


រដ្ឋអាជ្ញាបារាំង នៅថ្ងៃចន្ទ (ទី២៨ ខែកក្កដា) នេះ បានឲ្យដឹងថា ពួកគេបានស្នើសុំដីកាចាប់ខ្លួនថ្មី ប្រឆាំងនឹងអតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad ជុំវិញការវាយប្រហារដោយសារធាតុគីមីបណ្ដាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត កាលពីឆ្នាំ២០១៣ បន្ទាប់ពីការស្នើលើកមុន ត្រូវបានលុបចោល។

ពេលនេះ វាអាស្រ័យលើចៅក្រមស៊ើបអង្កេត ដើម្បីសម្រេចថា តើត្រូវចេញដីកាថ្មីដែរ ឬអត់។ ចាប់តាំងពីឆ្នាំ២០២១ មក ក្រុមអ្នកស៊ើបអង្កេតបារាំង បាននិងកំពុងពិនិត្យមើលការវាយប្រហារដោយឧស្ម័នសារីន (SARIN) របស់រដ្ឋាភិបាលស៊ីរី ដែលសង្ស័យថា បានសម្លាប់មនុស្សជាង ១.០០០នាក់។ នេះបើយោងតាមការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៤-៥ ខែសីហា ឆ្នាំ២០១៣ នៅតំបន់ Adra និង Douma នៅខាងក្រៅទីក្រុងដាម៉ាស។

តុលាការ Cassation ដែលជាតុលាការកំពូលរបស់ប្រទេសបារាំង កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក បានសម្រេចថា មិនមានករណីអាចដកអភ័យឯកសិទ្ធិប្រធានាធិបតីបានឡើយ សូម្បីតែ សម្រាប់ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយលុបចោលដីការបស់បារាំងប្រឆាំងនឹងលោក al-Assad ដែលបានចេញនៅឆ្នាំ២០២៣ នៅពេលដែលលោកនៅតែជាមេដឹកនាំដដែល។

តែស្ថាប័នបានបន្ថែមថា ខណៈដែលលោក al-Assad ដែលត្រូវបានទម្លាក់ចេញពីអំណាច កាលពីខែធ្នូឆ្នាំមុន មិនមែនជាប្រធានាធិបតីទៀតទេ ដីកាថ្មីអាចត្រូវបានចេញ ហើយការស៊ើបអង្កេតរបស់បារាំងអាចបន្តធ្វើ។

ការិយាល័យរដ្ឋអាជ្ញាប្រឆាំងភេរវកម្ម (PNAT) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ពួកគេបានស្នើសុំ «ការចេញ និងផ្សព្វផ្សាយជាអន្តរជាតិនៃដីកាចាប់ខ្លួនលោក Bashar al-Assad ជុំវិញការសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម» នៅក្នុងករណីវាយប្រហារដោយប្រើប្រាស់គីមី៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        280
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        279
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        271

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm