សិក្ខាសាលាផ្សព្វផ្សាយអំពី៖ យន្តការសមាគមមនុស្សចាស់ និងអន្តរជំនាន់-ពហុមុខងារ ដើម្បីជីវិតថ្លៃថ្នូររបស់មនុស្សវ័យចាស់កម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព”

2025/07/29 04:06:18 am        317

(ភ្នំពេញ) អង្គការមនុស្សចាស់កម្ពុជា បានសហការជាមួយដៃគូ ក្នុងការរៀបចំសិក្ខា សាលាផ្សព្វផ្សាយអំពី “យន្តការសមាគមមនុស្សចាស់ និងអន្តរជំនាន់-ពហុមុខងារ ដើម្បីជីវិតថ្លៃថ្នូររបស់មនុស្សវ័យចាស់កម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព” តាមរយៈមូលនិធិគាំទ្រពីក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង អភិវឌ្ឍន៍ នៃប្រទេសអាល្លឺម៉ង់ (BMZ) នាថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២៥ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ ។

  សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែក និងផ្សព្វផ្សាយអំពីយន្តការសមាគមមនុស្ស ចាស់ឲ្យកាន់តែទូលំទូលាយ និងប្រមូលធាតុចូលបន្ថែមក្នុងការពង្រឹង និងពង្រីកយន្តការដែលមានស្រាប់នេះនៅទូទាំងប្រទេស សំដៅលើកកម្ពស់ស្ថានភាពរស់នៅ និងសុខុមាល ភាពរបស់មនុស្សចាស់ឆ្លើយតបទៅនឹងទិសដៅ និងគោល នយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ ។ សិក្ខាសាលាមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ សម្បទា (ស.អ.យ.) និងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជា សមាជិកគណៈកម្មា ធិ ការកម្ពុជាដើម្បីមនុស្សវ័យចាស់ ព្រមទាំងតំណាងមន្ទីរ ស.អ.យ. មកពី ១៥ រាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល រួមទាំងតំណាងសមាគមមនុស្សចាស់មកពី ៩ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ១២០នាក់។ 

   តាមរយៈកិច្ចសហការក្នុងការអនុវត្តគម្រោងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ គម្រោងសម្រេចបាននូវលទ្ធផលជា ច្រើន (ស្របតាមការរំពឹងទុក) ជាពិសេសទៅលើការ រៀបចំ និង ពង្រឹងសមាគមមនុស្សចាស់នៅក្នុងតំបន់គោលដៅឲ្យក្លាយជាសមាគមដែលមានលក្ខណៈអន្តរជំនាន់ សកម្ម និងពហុមុខងារប។ គម្រោងបានចូលរួមចំណែកក្នុងការជួយលើកកម្ពស់ស្ថានភាពរស់នៅ សុខភាព ប្រាក់ចំណូលសិទ្ធិ និងការចូលរួមរបស់មនុស្សវ័យចាស់ និងជនងាយរងគ្រោះផ្សេងទៀតនៅក្នុងសហគមន៍ប្រកបដោយបរិយាបន្ន័ និងនិរន្តរភាព។ សមិទ្ធិផលចម្បងៗរួមមាន៖ទី1. សមាគមនុស្សចាស់និងអន្តរជំនាន់ពហុមុខាងារចំនួន ១៥២ ដែលក្នុងនោះ សមាគមថ្មីចំនួន ៤២ ត្រូវបានបង្កើតឡើង និង សមាគម​ ១១០ ដែល​មានស្រាប់ទទួលបានការពង្រឹងសមត្ថភាពក្នុងការបំពេញមុខងារ ដោយបានជួយគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិក និងមនុស្សវ័យចាស់នៅសហគមន៍ សរុបប្រមាណ ៣៦, ៧៣២នាក់។ ទី2. មនុស្សចាស់ និងសមាជិកសមាគមមនុស្សចាស់ (អន្តរជំនាន់ និង​ពហុមុខងារ) ចំនួនប្រមាណ ៣,៤៧៥នាក់ ដែលបានការគាំទ្រពីសកម្មភាពរកចំណូល និងមុខរបរចិញ្ចឹមជីវិត (តាមរយៈមូលនិធិទុនបង្វិល និង​វគ្គបណ្តុះបណ្តាលមុខរបរ ព្រមទាំងបានរាយការណ៍ពីការកើននូវចំណូលរបស់ពួកគាត់។ ទី3. មនុស្សចាស់ និងសមាជិកសមាគមចំនួន ៥,៣៣៨ នាក់ ដែលទទួលបានការអប់រំសុខភាពបឋម ​ពិនិត្យសុខភាព និងធ្វើលំហាត់ប្រាណជាប្រចាំ និងមនុស្សចាស់ចំនួន ៤១,៦៤៦ នាក់ ទទួលបានការអប់រំ និងយល់ដឹងអំពីការថែ ទាំសុខភាព ​​ក្នុងនោះមានមនុស្សចាស់ដែលជរាគ្មានទីពឹង ចំនួន ២៣៤នាក់ បានទទួលការថែទាំតាមផ្ទះ ពីអ្នកស្ម័គ្រ ចិត្តនៅតាមសហគមន៍របស់គាត់ផងដែរ។ និងទី4. សមាគមទាំង ១៥២ មានភាពអង់អាច និងមាន​ចំនួន ៦៨ បានទទួលបានការ​គិតគូរបន្ថែមពីអាជ្ញាធរមូលដ្ឋានតាម រយៈការផ្តល់មូលនិធិឃុំសង្កាត់ (សមាគម ៣០ឆ្នាំ២០២២, ៥៦ ឆ្នាំ២០២៣ និង ៦៨ ឆ្នាំ២០២៤) ដើម្បីប្រើប្រាស់ឆ្លើយ តបទៅនឹងតម្រូវការរបស់មនុស្សចាស់ និង​សមាជិករបស់ខ្លួន ។ សំខាន់ជាងនេះទៅទៀត គោលការណ៍​ណែនាំស្តីពីការបង្កើត និង​គ្រប់គ្រងសមាគមមនុស្សចាស់ អន្តរជំនាន់ និងពហុមុខងារ ជាមួយនឹង​ផែនទីចង្អុល​បង្ហាញ​ផ្លូវ ក៏ត្រូវបាន​រៀបចំឡើង រាជរដ្ឋាភិបាល​បាន​ធ្វើសេចក្តី​ព្រៀង​ ដែល​អាច​នឹងបញ្ចប់នាពេលខាង​មុខនេះផងដែរ។ ជាមួយគ្នានេះ មានសមាជិកសហគមន៍ប្រមាណ ១០៥,២២២ នាក់ ក្នុង ចំណោម ១៥២ ភូមិ ដែលទទួលអត្ថប្រយោជន៍ដោយ ប្រយោល តាមរយៈគម្រោង។ 

   ការកើនឡើងនូវប្រជាជនវ័យចាស់ គឺជាបញ្ហាប្រឈមជាសាកលដែលបាននឹងកំពុងកើតឡើងក្នុងពិភពលោក។ នៅឆ្នាំ២០១៥ ពិភពលោកមានមនុស្សចាស់ (ដែលមានអាយុ៦០ឆ្នាំឡើង) ប្រមាណ ១ពាន់លាននាក់ ហើយចំនួននេះនឹងមានការកើនឡើងជាពីរនៅឆ្នាំ២០៥០។ យោងតាមរបាយការណ៍ជាតិជំរឿនឆ្នាំ២០១៩ កម្ពុជាមានប្រជាជនវ័យចាស់ ៨.៩% ឬ ប្រមាណជា ១,៣៨លាននាក់ (ដែលក្នុងនោះស្ត្រីវ័យចាស់មានប្រមាណ៦០%)។ ចំនួនមនុស្សវ័យចាស់នៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងអាចកើនឡើងដល់ ១៣% នៅឆ្នាំ២០២៣០, ១៦% នៅឆ្នាំ ២០៤០ និង រហូតដល់ ២៣% នៃប្រជាជនសរុប នៅឆ្នាំ ២០៥០ ។ កំណើននេះត្រូវការឲ្យមានការយកចិត្តទុកដាក់ ជាពិសេស លើការគាំទ្រទាំងផ្នែកច្បាប់គោលនយោបាយ និង កម្មវិធីនានា។  

  គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧- ២០៣០ នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងស្មារតីនេះ រាជរដ្ឋា ភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់នេះ

​ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចុកោណរបស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពអន្តរជាតិទីក្រុងម៉ាឌ្រីដឆ្នាំ២០០២ ក៏ ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពមនុស្សចាស់ឱ្យកាន់តែមានប្រសិទ្ធ ភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់។ បន្ថែមពីលើនេះ នៅក្នុងអាទិភាពទី៥ នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់នេះផងដែរ ក៏បានផ្តោទៅលើ “សមាគមមនុស្សចាស់ និងវ័យចាស់សកម្ម” សំដៅគាំទ្រ និងបង្កើតអោយមាននូវយន្តការសមាគមមនុស្សចាស់នៅទូទាំងប្រទេស ព្រមទាំងពង្រឹងនូវតួនាទីរបស់សមាគមមនុស្ស ចាស់ទាំងអស់នេះ ក្នុងការរួមចំណែកលើកកម្ពស់ស្ថាន ភាពរស់នៅ និង ឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្ស ចាស់នៅតាមមូលដ្ឋាន។ 

  យោងទៅតាមរបាយការណ៍របស់នាយកដ្ឋានមនុស្ស ចាស់ និងអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអោយដឹងថា​ សមាគមមនុស្សចាស់ចំនួន ១៦៤៦ សមាគម ត្រូវបានបង្កើតឡើងនៅតាមឃុំ-សង្កាត់ ទូទាំង២៥រាជធានី ខេត្ដ នៃប្រទេសកម្ពុជា ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានារបស់មនុស្សចាស់នៅតាមមូលដ្ឋាន និងចូលរួមចំណែកលើក កម្ពស់ស្ថានភាពរស់នៅរបស់ពួកគាត់។ ក្នុងនោះផងដែរ អង្គការមនុស្ស ចាស់កម្ពុជា ក៏បានចូលរួមចំណែកយ៉ាង សកម្មនៅក្នុងកិច្ចសហការ និងជួយរៀបចំគាំទ្រក្នុងការ បង្កើតអោយមានសមាគមមនុស្សចាស់នៅកម្រិតភូមិបានចំនួន ២៣៤ សមាគម ស្ថិតនៅក្នុងចំណោម ៩រាជធានី -ខេត្ត និងជួយគាំទ្រដោយប្រយោលតាមរយៈបណ្តាញមនុស្សវ័យចាស់កម្ពុជា ចំនួន ៤២១ សមាគម ដែលជាសមាជិកភាពក្នុង ចំណោម ១៤ រាជធានី-ខេត្ត នៃព្រះរាជាណាច្រកកម្ពុជា។ 

អំពីអង្គការមនុស្សចាស់កម្ពុជា៖ 

 អង្គការមនុស្សចាស់កម្ពុជា គឺជាអង្គការក្នុងស្រុកមិនមែនរដ្ឋាភិបាល​ ដែលធ្វើការជាមួយមនុស្សចាស់ ដើម្បីឲ្យពួក គាត់អាចដឹកនាំជីវិតរស់នៅថ្លៃថ្នូរមានភាពសកម្ម សុខភាពល្អ និង សុវត្ថិភាព ។ អង្គការមានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ​១៩៩២ និងបានបំពេញបេសសកម្មរបស់ខ្លួនក្នុងខេត្តបាត់ដំបង,បន្ទាយមានជ័យ និ​ងសៀមរាប។ អង្គការ គឺ​ជាសមាជិកបណ្តាញសាកលរបស់អង្គការ​មនុស្សចាស់អន្តរជាតិ។ រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ អង្គការមនុស្សចាស់ បានដើរតួនាទីយ៉ាងសំខាន់ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកៀរគរប្រភពជំនួយពីក្រៅប្រទេសរាប់សិបលានដុល្លា ដើម្បីជួយដោះស្រាយនូវបញ្ហាប្រឈមខាងលើដែលរួមមានទាំងផ្នែកសេដ្ឋកិច្ច សុខភាព បរិស្ថាន យេនឌ័រ និងសិទ្ធិសំដៅលើកកម្ពស់ស្ថានភាពរស់នៅ និង សុខុមាលភាពរបស់ប្រជាជនវ័យចាស់ និង សហគមន៍ពួកគាត់នៅកម្ពុជា ៕ ដោយ ៖ ភារម្យ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        32
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        136
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm