លោកTrump កំណត់ឱសានវាទថ្មីដោយការកាត់បន្ថយពេលវេលាសម្រាប់រុស្ស៊ីជុំវិញសង្គ្រាមអ៊ុយក្រែន

2025/07/29 03:49:20 pm        118

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានកំណត់ឱសានវាទថ្មីកាលពីថ្ងៃចន្ទ ២៨ កក្កដា នៃ១០ ឬ១២ ថ្ងៃសម្រាប់ប្រទេសរុស្ស៊ីដើម្បីធ្វើវឌ្ឍនភាពឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ពុំនោះត្រូវប្រឈមនឹងផលវិបាកដោយបញ្ជាក់ពីការខកចិត្តជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជុំវិញជម្លោះដែលមានអាយុកាល៣ឆ្នាំកន្លះ។      

លោក Trump បានគំរាមដាក់ទណ្ឌកម្មទាំងលើរុស្ស៊ី ទាំងលើប្រទេសទិញការនាំចេញរបស់ខ្លួន លុះត្រាតែមានការរីកចម្រើន។ ថ្ងៃផុតកំណត់ថ្មីបង្ហាញថា ប្រធានាធិបតីអាមេរិក ត្រៀមខ្លួនដើម្បីឆ្ពោះទៅមុខលើការគំរាមកំហែងទាំងនោះ បន្ទាប់ពីស្ទាក់ស្ទើរក្នុងការធ្វើដូច្នេះ។

ថ្លែងនៅក្នុងទឹកដីស្កុតលែន របស់អង់គ្លេស ជាទីដែលលោកកំពុងជួបប្រជុំជាមួយក្រុមមេដឹកនាំអឺរ៉ុប លោក Trump បាននិយាយថា លោកមានការខកចិត្តចំពោះលោក Putin ហើយបានកាត់បន្ថយរយៈពេល ៥០ថ្ងៃដែលលោកបានកំណត់សម្រាប់ការបញ្ចប់សង្រ្គាមអ៊ុយក្រែនកាលពីដើមខែនេះ។

លោក Trump បានប្រាប់អ្នកព័ត៌មានក្នុងអំឡុងពេលកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer ថា លោកនឹងកំណត់ពេលវេលាថ្មីប្រហែល ១០ឬ១២ថ្ងៃចាប់ពីថ្ងៃនេះទៅ។មិនមានហេតុផលក្នុងការរង់ចាំទេ ដោយសារមិនទាន់មើលឃើញមានការរីកចម្រើនណាមួយត្រូវបានបង្កើតឡើងនៅឡើយទេរហូតដល់ពេលនេះ។  

ពុំមានការអត្ថាធិប្បាយភ្លាមៗពីវិមានក្រឹមឡាំងទេ។

ក្នុងការប្រកាសនៅលើបណ្ដាញសង្គម X អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Putin បាននិយាយថា លោកTrump កំពុងប្រឡែងលេងល្បែងនៃឱសានវាទ ដែលអាចនាំឱ្យមានសង្រ្គាមពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm