មនុស្ស ៥នាក់ស្លាប់ ក្នុងការបាញ់ប្រហារនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ខណៈខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯង

2025/07/29 05:48:07 pm        164

ប្រភពបានប្រាប់សារព័ត៌មាន AP ថា ការបាញ់ប្រហារទ្រង់ទ្រាយធំមួយនៅកណ្តាលទីប្រជុំជន Manhattan នៃទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (២៨ កក្កដា) បានបណ្តាលឱ្យមនុស្សយ៉ាងហោច ៥នាក់បានស្លាប់ រួមទាំងមន្ត្រីនគរបាលក្រុងញូវយ៉កម្នាក់។ ប្រភពដែលដឹងពីការស៊ើបអង្កេតកំពុងបន្ត បាននិយាយថា ជនសង្ស័យ ដែលត្រូវកំណត់អត្តសញ្ញាណថាជាបុរសវ័យ ២៧ឆ្នាំ ឈ្មោះ Shane Tamura អ្នករស់នៅក្រុង Las Vegas រដ្ឋ Nevada បានបាញ់សម្លាប់ខ្លួនឯង។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះនោះបន្តថា សមត្ថកិច្ចបានរកឃើញអត្តសញ្ញាណបណ្ណលើសាកសពជនសង្ស័យ Tamura រួមទាំងអាជ្ញាបណ្ណកាំភ្លើងមួយសន្លឹកពីទីក្រុង Las Vegas ផងដែរ។ នគរបាលមិនទាន់ធ្វើសេចក្តីលម្អិតជាសាធារណៈភ្លាមៗនៃការបាញ់ប្រហារនេះទេ ប៉ុន្តែប្រភពនិយាយថា អ្នកស្លាប់ម្នាក់ជាមន្រ្តីនគរបាលក្រុងញូវយ៉ក ជនរងគ្រោះ ៣នាក់ទៀតជាជនស៊ីវិល និងអ្នកស្លាប់ចុងក្រោយជាជនដៃដល់។

នាយកដ្ឋានពន្លត់អគ្គិភ័យក្រុងញូវយ៉ក និយាយថា ក្រុមសង្គ្រោះបន្ទាន់បានចុះទៅអគារការិយាល័យ Park Avenue ក្នុងតំបន់ទីប្រជុំជន Manhattan នៅថ្ងៃចន្ទ វេលាម៉ោងក្នុងស្រុកប្រហែល ៦:៣០នាទីល្ងាច បន្ទាប់ពីទទួលរបាយការណ៍នៃការបាញ់ប្រហារ។ អគារនេះមានក្រុមហ៊ុនហិរញ្ញវត្ថុធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធបាល់អោបជាតិ NFL។

អភិបាលក្រុងញូវយ៉ក លោក Eric Adams និយាយថា មនុស្សជាច្រើននាក់បានរងរបួស។ ប្រព័ន្ធប្រកាសអាសន្ននៃមន្រ្តីគ្រប់គ្រងទីក្រុង បានព្រមានពីការពន្យារពេលចរាចរណ៍ ការបិទផ្លូវ និងការរំខានដល់ការដឹកជញ្ជូនសាធារណៈនៅក្នុងតំបន់៕

 

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        53
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm