ក្រសួងព័ត៌មាន ណែនាំដល់សាធារណជន​​ប្រើប្រាស់បណ្ដាញសង្គម​ដោយការទទួល​ខុសត្រូវ​ និងត្រូវបញ្ឈប់ជាបន្ទាន់​នូវការកាត់តរូបភាព ការប្រមាថ ឬ​ការ​បង្កើត​ព័ត៌មាន​ញុះញង់​

2025/07/29 06:16:26 pm        916

ក្រសួងព័ត៌មាន បានកត់សម្គាល់អំពីកំណើននៃការប្រើប្រាស់ពាក្យពេចន៍ ការបង្កើត និង​កាត់​ត​រូប​ភាព វីដេអូ ខ្លឹមសារ និងការបញ្ចេញមតិមិនសមរម្យ លើបណ្តាញទំនាក់ទំនង សង្គម ដែល​បាន​បង្ក​ការ​ប្រមាថ​ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរជាលក្ខណៈបុគ្គល ឬថ្នាក់ដឹកនាំ និង អង្គ​ព្រះ​មហា​ក្សត្រ​។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងព័ត៌មានចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២៥។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងព័ត៌មាន សូមណែនាំដល់អ្នកបង្កើតមាតិកា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម និងសាធារណជនទាំង អស់មេត្តាប្រើប្រាស់បណ្តាញសង្គម និង​បញ្ចេញ​មតិ​ប្រកប​ដោយ​សុជីវធម៌ ការទទួលខុសត្រូវ និងគោរព ក្រមសីលធម៌ ក្នុងគោលដៅរ​ក្សា​សណ្តាប់​ធ្នាប់​ និងរបៀបរៀបរយលើបណ្តាញទំនាក់ទំនងសង្គម ស្រប តាមគោលការណ៍សន្តិភាព មិន​បង្ក​ការ​ញុះ​ញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍។

អ្នក​បង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណ​ជន​គ្រប់​មជ្ឈ​ដ្ឋាន​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ នូវការកាត់តរូបភាព ការប្រមាថ ឬការបង្កើតព័ត៌មានញុះញង់ទាំងឡាយ ដែលប៉ះ​ពាល់​ដល់​កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបរទេស ទោះ​បី​ជា​ស្ថិត​ក្នុង​កាលៈ​ទេសៈនៃ​ជម្លោះ ជាមួយ​ប្រទេស​នោះ​ក៏ដោយ។ អ្នក​បង្កើ​ត​មាតិកា​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ និងសាធារណជនត្រូវជៀសវាង ការផ្សព្វផ្សាយ ឬ​ចែក​រំលែក​ព័ត៌មាន​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់ នាំឱ្យមានការភាន់ច្រឡំ បង្កការខឹង សម្បា អំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង និង​ការ​ប្រកាន់ពូជសាសន៍រវាងប្រជាជន និងប្រជាជន។

ឆ្លៀត​ក្នុងឱកាសនេះ ក្រសួងព័ត៌មានសូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នក ប្រើ​ប្រាស់​បណ្តាញសង្គម និងសាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន និ​ង​ត្រូវ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ ព័ត៌មានជានិច្ចជាមួយប្រភពផ្លូវការ ជាពិសេសពាក់ព័ន្ធនឹងជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ និ​ងសូមកុំប្រើការ កាត់តរូបភាព និងខ្លឹមសារ ដែលមិន​ពិត​មាន​លក្ខណៈ​ប្រមាថ​ដល់​អង្គ​ព្រះ​មហា​ក្សត្រ​ជាដើម​។

ក្រសួងព័ត៌មាន សូមកោតសរសើរចំពោះអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នក​ប្រើ​ប្រាស់​បណ្តាញ​ សង្គមដែលបានចូលរួមជាផ្នែកនៃសម្លេងរបស់កម្ពុជា ក៏ដូចជាការ​ការពារ​ភាព​ត្រឹម​ត្រូវ និង​ជំហរ​ដោះ​ស្រាយ​ជម្លោះ របស់កម្ពុជាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ប្រកប​ដោយ​ក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ និងការគោរពសិទ្ធិអ្នកដទៃ ទាំងក្នុង​សហគមន៍​ជាតិ និងអន្តរជាតិ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm