អត្រា​ឆ្លង Covid-19 នៅ Premier League ថយ​ចុះ​ពីរ​សប្ដាហ៍​ជាប់ៗ​គ្នា​

2022/01/12 05:01:04 pm        84

​បាល់ទាត់៖ ​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស Premier League បានឱ្យដឹងថា​ ស្ថានភាព​ឆ្លង​មេរោគ Covid-19 មានការ​ថយចុះពីរ​សប្តាហ៍​ជាប់ៗ​គ្នា​។ ​​រាប់​គិត​ពេញ​មួយ​សប្តាហ៍​ត្រឹម​ថ្ងៃទី៩ ខែមករា​កន្លងទៅ Premier League រកឃើញ​ករណី​ឆ្លង​ថ្មី ៧២ករណី​ក្រោយពី​ការយក​សំណាក​ចំនួន ១២៩៧៣ លើ​កីឡាករ និង​បុគ្គលិក​ពាក់ព័ន្ធ​ទាំងអស់​។​

​​នេះ​ជាការ​ថយចុះ​បន្ទាប់ពី​ករណី​ឆ្លង​ខ្ពស់បំផុត​ដល់​ទៅ ៩៤ករណី​ថ្មី​កាលពី ២សប្តាហ៍​មុន និង​ជាការ​ថយចុះ​ពីរ​សប្តាហ៍​ជាប់​គ្នាបន្ទាប់ពី​កើនឡើង ៦សប្តាហ៍​កន្លងមក​។ ​​ការប្រកួត​នៅ​ក្របខណ្ឌ English Premier League មួយចំនួនទៀត​ត្រូវបាន​លើក​ពេលដែល​ក្នុងនោះ​ចុងក្រោយ បំផុត​ជំនួប​រវាង Everton ទទួល Leicester City នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ក្រោយពេល Leicester City មិនមាន​កីឡាករ​គ្រប់គ្រាន់​ដើម្បី​បំពេញ​ការប្រកួត​បាន​។​ ​​នេះ​ជា​ប្រកួត​ទី ១៩ ហើយ​នៅក្នុង​រដូវ​កាល​នេះ​ដែល​ត្រូវបាន​លើក​ពេល​ដោយសារ Covid-19​។​

​សប្តាហ៍​មុន​អ្នកចាត់ការ Manchester City លោក Pep Guardiola និង​អ្នកចាត់ការ Burnley លោក Sean Dyche សុទ្ធតែ​រកឃើញ​វិជ្ជមាន និង​បាន​អវត្តមាន​ពី​ការដឹកនាំ​ក្រុម​នៅ​ការប្រកួត FA Cup ជុំ​ទី៣​។ ​​Manchester City បាន​បញ្ជាក់​សប្តាហ៍​មុន​ថា ​លោក Pep Guardiola ស្ថិតក្នុង​ចំណោម​មនុស្ស ២១នាក់​នៅក្នុង​ក្លិប​ដែល​ត្រូវ​បានដាក់​ឱ្យនៅ​ដាច់ដោយឡែក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm