ក្រុមរដ្ឋអ៊ិស្លាម អះអាងទទួលខុសត្រូវលើការវាយប្រហារនៅកុងហ្គោ ដែលសម្លាប់មនុស្សជាង ៤០នាក់

2025/07/29 09:46:32 pm        73

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម កាលពីថ្ងៃចន្ទ (២៨ កក្កដា) បានចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដ៏កាចសាហាវមួយ ដែលបេសកកម្មរបស់អង្គការសហប្រជាជាតិនិយាយថា បានសម្លាប់អ្នកគោរពសាសនាយ៉ាងតិច ៤៣នាក់ ក្នុងអំឡុងពេលពិធីកម្មពេលយប់ក្នុងព្រះវិហារគ្រិស្តមួយកន្លែងនៅភាគខាងកើតប្រទេសកុងហ្គោ។

នៅព្រឹកព្រលឹមថ្ងៃអាទិត្យចុងសប្ដាហ៍ ក្រុមឧទ្ទាមសម្ព័ន្ធមិត្តរដ្ឋអ៊ិស្លាម បានសម្រុកចូលព្រះវិហារមួយនោះនៅភូមិ Komanda ដែលជាភូមិមួយស្ថិតនៅចម្ងាយប្រហែល ៧៥គីឡូម៉ែត្រពីក្រុង Bunia របស់ខេត្ត Ituri ដោយបានកាប់សម្លាប់ដោយប្រើកាំភ្លើង និងកាំបិតវែង និងចាប់ខ្លួនមនុស្សជាច្រើន។ ក្រុមភេរវកររដ្ឋអ៊ិស្លាម បានអះអាងនៅលើបណ្ដាញតេលេក្រាមរបស់ខ្លួនថា ពួកឧទ្ទាមបានសម្លាប់អ្នកទៅព្រះវិហារគ្រិស្តប្រហែល ៤៥នាក់ និងបានដុតបំផ្លាញផ្ទះសម្បែង និងហាងលក់ដូរជាច្រើនកន្លែង។

បេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលគេស្គាល់ថាជា MONUSCO និយាយថា យ៉ាងហោចណាស់មនុស្ស ៤៣នាក់ ត្រូវសម្លាប់ ក្នុងនោះមានស្ត្រី ១៩នាក់ និងកុមារ ៩នាក់ ខណៈថ្កោលទោសការវាយប្រហារធ្វើឡើងដោយកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ (ADF) ដែលពាក់ព័ន្ធជាមួយរដ្ឋអ៊ិស្លាម។

ក្រុមឧទ្ទាម ADF មានប្រភពមកពីប្រទេសជិតខាងអ៊ូហ្គង់ដា ប៉ុន្តែឥឡូវនេះមានមូលដ្ឋាននៅភាគខាងកើតប្រទេសកុងហ្គោ ដែលសម្បូរទៅដោយសារធាតុរ៉ែ។ ក្រុមភេរវករនេះបង្កើនការវាយប្រហារជាញឹកញាប់ ដោយធ្វើឱ្យមានអស្ថិរភាពកាន់តែខ្លាំងនៅក្នុងតំបន់ ដែលក្រុមសកម្មប្រយុទ្ធជាច្រើនប្រកួតប្រជែងដណ្តើមឥទ្ធិពល និងធនធាន៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        4
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        2
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm