ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ អនុសេនីយ៍ឯក ណៃ ចន្នី ជាយោធិននៃកងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ ដែលបានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន។
អនុសេនីយ៍ឯក ណៃ ចន្នី បានពលីជីវិត នៅចំណុចភ្នំទ្រព្យដោយគ្រាប់កាំភ្លើងថ្មើជើង M 16។ បច្ចុប្បន្នសព វីរកងទ័ពរូបនេះ ត្រូវបានតម្កល់នៅលំនៅឋាន របស់ឪពុកក្នុងភូមិរំលឹក ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។





