ក្រសួងពាណិជ្ជកម្មបើកសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីជំរុញដល់ការអនុវត្ត​កិច្ចការពារ​អ្នក​ប្រើប្រាស់​ឲ្យកាន់​តែ​ប្រសិទ្ធភាព

2022/01/12 05:19:20 pm        337

ភ្នំពេញ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការជាមួយគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-អាល្លឺម៉ង់ “ការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន” និងដោយមានការគាំទ្រពីការិយាល័យច្បាប់សិដ្ឋាល័យ នៅព្រឹកថ្ងៃនេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងចំនួន៤ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ធុរកិច្ចសុចរិតគឺការពារអ្នកប្រើប្រាស់។

នៅក្នុងពិធីសិក្ខាសាលានាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានមានប្រសាសន៍ថា គោលបំណងនៃអង្គពិធីនេះ ដើម្បីប្រមែប្រមូលមតិយោបល់ពីគ្រប់ជ្រុងជ្រោយតាមដែលអាចធ្វើទៅបាន ដើម្បីកែលម្អនូវ​សេចក្តី​ព្រាងឯកសារសំខាន់ៗ ដែលនឹងត្រូវប្រើជាមធ្យោបាយសម្រាប់ណែនាំដល់ធុរកិច្ច អាជីវកម្ម ក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរឡើង។ ជាពិសេស នឹងផ្តោតទៅលើការបង្កើតកម្មវិធីជាតិការពារអ្នកប្រើប្រាស់ (NCPP) ដ៏ពេញលេញមួយ។

ឯកឧត្តម បានបញ្ជាក់ថា ការបង្កើតឡើងនូវឯកសារគតិតយុត្ត និងការជំរុញឲ្យមានអនុវត្តច្បាប់​ការ​អនុវត្តច្បាប់ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ​ឆ្លុះបញ្ចាំង​ឲ្យឃើញថា រដ្ឋាភិបាលកម្ពុជា​មានការ​ប្តេជ្ញាចិត្តយ៉ាងមុត​មាំដើម្បីការពារអ្នកប្រើប្រាស់។

នេះមិនត្រឹមតែមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រូវការបន្ទាន់​សម្រាប់​សមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយទាំងក្នុងតំបន់ ​និងអន្តរជាតិផងដែរ។

ជាមួយគ្នានេះ លោក Frank Jattke ប្រធានក្រុមការងារអាស៊ាននៃទីភ្នាក់ងារកិច្ច​សហប្រតិបត្តិការ​អាល្លឺម៉ង់ (GIZ)ប្រចាំកម្ពុជា បានលើកឡើងថា សិក្ខាសាលានេះ ក៏នឹងចែករំលែកនូវលទ្ធផល​នៃការ​សិក្សាស្រាវជ្រាវ ​និងធ្វើការប្រមូលនូវធាតុចូលពីបុគ្គល ស្ថាប័នពាក់ព័ន្ធ លើសេចក្តីព្រាង​ឯកសាររដ្ឋាភិបាល​សម្រាប់ប្រធានបទចំនួន៤ ​ដូចជា៖ កម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់, គោលការណ៍​ណែនាំស្តីពីគម្រោងលក់បែបពីរ៉ាមីដ ​និងការលក់បែបទីផ្សារពហុកម្រិត, ប្រកាស​ស្តីពីកិច្ចសន្យាមិនសុចរិត និងប្រកាសស្តីពីការកំណត់អំឡុងពេលនៃការប្រើប្រាស់។

សូមជម្រាបជូនថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកអាស៊ានដំបូងគេ ដែលបានផ្តល់​សច្ចាប័ន​លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ អាសិប​(RCEP) ដែលទើបតែចូលជាធរមាននៅដើមខែមករា ឆ្នាំ២០២២។

តាមរយៈកិច្ចព្រមព្រៀងអាសិបនេះ កម្ពុជានឹងទទួលបាននូវផលប្រយោជន៍ច្រើន បូករួមទាំងឱកាស​ក្នុងការ​ពង្រីវិស័យធុរកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកទៀតផង ប្រសិន​បើ​កិច្ចការពារអ្នកប្រើប្រាស់ ​ក៏ដូចជាគោលការណ៍ប្រកួតប្រជែងដោយ​សុចរិតត្រូវ​បាន​អនុវត្ត​យ៉ាង​សកម្ម៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm