នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិក ខណៈដែលកំពុងគ្រប់គ្រងក្រុមប្រដាប់អាវុធ

2025/07/29 11:49:11 pm        55

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានបន្តការពារប្រទេសរបស់លោក ខណៈដែលជម្លោះយោធា បានកើតឡើង នៅក្បែរនោះ អស់រយៈពេលជិតពីរឆ្នាំហើយ។ បញ្ហានេះ ទាមទារឲ្យទំនាក់ទំនងរបស់អ៊ីរ៉ាក់ មានតុល្យភាពជាមួយប្រទេសពីរ ដែលមានសារៈសំខាន់ចំពោះអំណាចរបស់ខ្លួន និងសត្រូវ ជាមួយគ្នាទៅវិញទៅមក គឺ សហរដ្ឋអាមេរិក និង អ៊ីរ៉ង់។

ស្ថានការណ៍នេះ មានការលំបាកខ្លាំងជាពិសេសកាលពីខែមុន នៅពេលដែលសង្រ្គាម ផ្ទុះឡើងរវាងអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយសហរដ្ឋអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោក Mohammed Shia Al-Sudani បាននិយាយថា លោកបានប្រើប្រាស់សម្ពាធនយោបាយ និងយោធារួមគ្នា ដើម្បីបញ្ឈប់ក្រុមប្រដាប់អាវុធ ដែលជាប់ពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់មិនឲ្យចូលទៅក្នុងជម្លោះនេះ។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន AP លោក Al-Sudani ពន្យល់ពីរបៀប ដែលលោកធ្វើរឿងនេះ និងរបៀបដែលលោកមានគម្រោងរក្សាក្រុមប្រដាប់អាវុធទាំងនេះ ឲ្យបន្តដំណើរការទៅមុខ នៅពេលលោកស្វះស្វែងរកអាណត្តិទី២ នេះគឺជាមូលហេតុដែលលោកចង់ខិតទៅជិតរដ្ឋបាលរបស់លោក ត្រាំ បើទោះបីជាលោករក្សាទំនាក់ទំនងរឹងមាំជាមួយគណបក្សនយោបាយ ដែលគាំទ្រដោយអ៊ីរ៉ង់ ដែលបានជួយជំរុញលោក ឲ្យឡើងកាន់អំណាច នៅឆ្នាំ ២០២២ ក៏ដោយ។

លោក Al-Sudani បាននិយាយថា បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់ បានឆ្លើយតបដោយការបាញ់មីស៊ីលទៅលើទីក្រុង Tel Aviv ក្រុមប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់ បានព្យាយាមបាញ់មីស៊ីល និងយានដ្រូនទៅកាន់អ៊ីស្រាអែល និងនៅមូលដ្ឋានទ័ពនៅអ៊ីរ៉ាក់ដែលមានកងទ័ពអាមេរិក។ ប៉ុន្តែពួកវាទាំងអស់នោះ ត្រូវបានរារាំងចំនួន ២៩លើក ដោយ «ក្រុមប្រតិបត្តិការសន្តិសុខ» របស់រដ្ឋាភិបាលអ៊ីរ៉ាក់ ដែលលោកមិនបានផ្តល់សេចក្តីលម្អិតទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        90
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        127
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm