មេដឹកនាំកោះតៃវ៉ាន់លុបចោលការឈប់សំចត នៅអាមេរិក ខណៈលោក Trump ស្វែងរកកិច្ចប្រជុំកំពូលជាមួយលោក Xi

2025/07/29 11:59:07 pm        60

មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានលុបចោលគម្រោងធ្វើដំណើរទៅក្រៅប្រទេស នៅសប្តាហ៍ក្រោយ បន្ទាប់ពីរដ្ឋបាលរបស់លោក Donald Trump មិនផ្ដល់ភ្លើងខៀវដល់ការឈប់សំចតរបស់លោកនៅសហរដ្ឋអាមេរិក ចំពេលមានការព្រួយបារម្ភថា ការធ្វើបែបនោះអាចបង្អាក់កិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសចិន។

តាមរយៈសេចក្ដីថ្លែងការណ៍ កាលពីយប់ថ្ងៃចន្ទ (ទី២៨ ខែកក្កដា) ការិយាល័យមេដឹកនាំកោះ នៅទីក្រុងតៃប៉ិ បានឲ្យដឹងថា មេដឹកនាំរបស់កោះតៃវ៉ាន់ មិនមានគម្រោងធ្វើដំណើរទៅក្រៅប្រទេស នាពេលខាងមុខនោះឡើយ ដោយសារមានភាពចាំបាច់ សម្រាប់ការងារស្តារឡើងវិញពីព្យុះទីហ្វុង នៅភាគខាងត្បូងតៃវ៉ាន់ និងកិច្ចចរចារបញ្ហាពន្ធជាមួយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើយោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍នៅដើមខែកក្កដានេះថា លោក Lai មានបំណងឈប់សំចតនៅទីក្រុង New York នាថ្ងៃទី៤ ខែសីហា ហើយបន្ទាប់មក នៅទីក្រុង Dallas ដោយនេះជាផ្នែកនៃការធ្វើដំណើរទៅកាន់សម្ព័ន្ធមិត្តការទូត ប៉ារ៉ាហ្គាយ កាតេម៉ាឡា និងបេលីហ្ស។

បើយោងតាមបុគ្គលដែលដឹងពីបញ្ហានេះ បានឲ្យដឹងថា ផែនការធ្វើដំណើរនោះ បានចាប់ផ្ដើមមានភាពមិនច្បាស់លាស់ កាលពីចុងសប្តាហ៍មុន នៅពេលដែលមន្ត្រីកោះតៃវ៉ាន់មិនអាចទទួលបានការអនុញ្ញាតពីសមភាគីអាមេរិក ដើម្បីផ្តល់ការបន្តទៅមុខ។ បុគ្គលនោះបានបង្ហើបទៀតថា សហរដ្ឋអាមេរិកមានក្ដីបារម្ភកាន់តែខ្លាំងឡើង ដែលថា ដំណើរទស្សនកិច្ចរបស់លោក Lai អាចរំខានដល់កិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសចិន និងលទ្ធភាពនៃការមានជំនួបកំពូលជាមួយប្រធានាធិបតីចិន លោក Xi Jinping។

ប្រភពបានបន្ថែមថា ការស្ទាក់ស្ទើរ ជុំវិញការធ្វើដំណើររបស់លោក Lai នេះ បានធ្វើឲ្យមន្ត្រីមួយចំនួន ទាំងនៅសហរដ្ឋអាមេរិក ក៏ដូចជានៅទីក្រុងតៃប៉ិ ភ័យខ្លាចថា លោកប្រធានាធិបតី Donald Trump អាចនឹងបន្ទន់ជំហរពេក ចំពោះប្រទេសចិន នៅពេលដែលលោកស្វែងរកកិច្ចប្រជុំជាមួយលោក Xi៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        59
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        88
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm