លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បាននាំយកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់មន្ទីរសុខាភិបាលខេត្តព្រះវិហារ បងប្អូនកងទ័ព និងប្រជាពលរដ្ឋភៀសសឹក

2025/07/30 12:51:40 am        272

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីចូលរួមចំណែកក្នុងស្ថានភាពកំពុងមានជម្លោះព្រំដែនកម្ពុជា ជាមួយប្រទេសថៃ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងសហការី បាននាំយកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលជាការបរិច្ចាគដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ជួយឧបត្ថម្ភដល់៖

១.មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ នូវអង្ករ ៥០០គីឡូក្រាម , មី ៥០កេស, ទឹកសុទ្ធ ០.៥លីត្រ ៥០កេស និងថ្នាំ Bromexin8 ៤០០ប្រអប់។

២.បងប្អូនកងទ័ព នូវអង្ករ ៥០០គីឡូក្រាម , មី ៥០កេស, ទឹកសុទ្ធ ១.៥លីត្រ ១០០កេស, ទឹកបរិសុទ្ធយួរដៃ ៨០យួរ, សាច់ផាត់, ថ្នាំបន្តក់ភ្នែក ទឹកភ្នែកសិប្បនិម្មិត ២០០០ដប, បំពង់ហឺត ៦ប្រអប់, Spay លាបការពារមូស ៦កេស, ឱសថ និងសម្ភារៈសង្គ្រោះបឋមមួយចំនួន។

៣.បងប្អូនប្រជាពលរដ្ឋភៀសសឹក ៦៥៤គ្រួសារ ក្នុងមណ្ឌលសុវត្ថិភាព​ ០៥កន្លែង ៖

    ១.វត្តព្រះលាន ៩៦គ្រួសារ 

    ២.វត្តពើងព្រះគោ ៧២គ្រួសារ 

    ៣.វត្តពើងនាគ ១០២គ្រួសារ 

    ៤.វត្តពើងអង្កាម (វត្តបាក់កាំ) ២៦៥គ្រួសារ

    ៥.វត្តត្រាវគៀត ១១៧គ្រួសារ ដោយមួយគ្រួសារ ទទួលបាន អង្ករ​ ១០គីឡូក្រាម, អាវភ្លៀង ១, ត្រីងៀត ០.៥គីឡូក្រាម, សាច់ក្រក់ ០.៥គីឡូក្រាម, ឆៃពៅផ្អែម ១គីឡូក្រាម, សៀងឆា, ប្រេងកូឡា, សាប៊ូដុសខ្លួន, សាប៊ូកក់សក់, ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរង លូ លីឃាង និងសហការីបានអញ្ជើញសាកសួរសុខទុក្ខវីរកងទ័ព ដែលរងរបួស និងកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមនី្ទរពេទ្យបង្អែកខេត្ត១៦ មករា ខេត្តព្រះវិហារ ៕


អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        141
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm