អ៊ីរ៉ង់និយាយថា ពុំទាន់មានផែនការសម្រាប់បន្តការចរចាជាមួយអាមេរិកនៅឡើយ

2025/07/30 01:25:41 am        60

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា ប្រទេសរបស់លោកពុំទាន់មានផែនការសម្រាប់ការបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនៅឡើយ។ លោក បាននិយាយដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ខណៈកំពុងធ្វើអត្ថាធិប្បាយអំពីលទ្ធភាពនៃការបន្តការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

លោកនិយាយថា «សម្រាប់ពេលនេះ យើងពុំទាន់មានផែនការក្នុងរឿងនៅឡើយ។ យើងនឹងធ្វើការសម្រេចចិត្ត នៅពេលណាដែលផលប្រយោជន៍របស់អ៊ីរ៉ង់អំពាវនាវឱ្យមានផែនការនេះ»។

លោកបានរិះគន់សហរដ្ឋអាមេរិកចំពោះតួនាទីរបស់ខ្លួនសម្រាប់សង្គ្រាមលើប្រទេសអ៊ីរ៉ង់ធ្វើឡើងដោយប្រទេសអ៊ីស្រាអែលកាលពីខែមុន ដោយបាននិយាយថា វា «មិនធ្លាប់មានពីមុនមក» នៅពេលដែលប្រទេសទាំងពីរកំពុងចរចា «ភាគីម្ខាង បានជំរុញឱ្យអ្នកតំណាងរបស់ខ្លួនធ្វើការឈ្លានពានដោយយោធាប្រឆាំងនឹងភាគីម្ខាងទៀតនិងបានវាយប្រហារលើរោងចក្រនុយក្លេអ៊ែរដំណើរការដោយសន្តិវិធី ដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ»។

លោកបាននិយាយបន្ថែមថា តម្រូវការជាមុនចម្បងសម្រាប់ការចរចានៅពេលអនាគតគឺការផ្លាស់ប្តូរឥរិយាបទ និងវិធីសាស្រ្តរបស់សហរដ្ឋអាមេរិក ឈានទៅរកគោលការណ៍នៃការចរចា ដោយសង្កត់ធ្ងន់ថា ការចរចាមិនគួរក្លាយជាឧបករណ៍សម្រាប់ការគំរាមកំហែង និងការបំភិតបំភ័យនោះទេ។

អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងទៅលើតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី១៣ ខែមិថុនា រួមទាំងទីតាំងនុយក្លេអ៊ែរនិងទីតាំងយោធា បន្ទាប់មកការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣កន្លែង បានធ្វើឡើងកាលពីថ្ងៃទី២២ ខែមិថុនា។ ក្រោយការប្រយុទ្ធគ្នារយៈពេល១២ថ្ងៃ បទឈប់បាញ់រវាងអ៊ីរ៉ង់និងអ៊ីស្រាអែល ត្រូវបានឈានដល់នៅថ្ងៃទី២៤ ខែមិថុនា។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm