រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត៖ អាមេរិកគឺជាតួអង្គចាំបាច់នៅក្នុងសន្តិភាពមជ្ឈិមបូព៌ា

2025/07/30 01:44:07 am        62

ក្រុមមន្រ្តីរាប់សិបនាក់ បានជួបជុំគ្នានៅកិច្ចប្រជុំអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ដើម្បីជំរុញឲ្យពិភពលោកធ្វើការឆ្ពោះទៅរកដំណោះស្រាយរដ្ឋ ២រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ប៉ុន្តែសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើពហិការកិច្ចប្រជុំមួយនេះ ។

មហាសន្និបាតអង្គការសហប្រជាជាតិ(UN)ដែលមានសមាជិក ១៩៣ប្រទេស បានសម្រេចចិត្តកាលពីខែកញ្ញា ឆ្នាំមុនថា កិច្ចប្រជុំបែបនេះ ត្រូវរៀបចំឡើងនៅឆ្នាំ ២០២៥ ។ ធ្វើជាម្ចាស់ផ្ទះដោយបារាំង និងអារ៉ាប៊ីសាអ៊ូឌីត កិច្ចប្រជុំនេះ ត្រូវបានផ្អាកកាលពីខែមិថុនា ក្រោយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ ។

បន្ទាប់ពីកិច្ចប្រជុំនៅពេលព្រឹក រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអ៊ូឌីតលោក Faisal bin Farhan Al-Saud និងរដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-Noel Barrot បានថ្លែងទៅកាន់សារព័ត៌មាននៅ UN ។ 

លោក Al-Saud បានអំពាវនាវឲ្យមានការគាំទ្រពីសហរដ្ឋអាមេរិក ដោយលោកថ្លែងថា សហរដ្ឋអាមេរិក គឺជាតួអង្គសំខាន់ចាំបាច់ ហើយច្បាស់ណាស់ថាជាតួអង្គដ៏សំខាន់ពាក់ព័ន្ធនឹងសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា ។

លោក Al-Saud បន្តថា លោកជឿជាក់យ៉ាងច្បាស់ថា ការរួមចំណែករបស់សហរដ្ឋអាមេរិក ពិសេសការចូលរួមចំណែករបស់លោកប្រធានាធិបតី Trump អាចជាកាតាលីករសម្រាប់ការបញ្ចប់វិបត្តិភ្លាមៗនៅតំបន់ហ្គាហ្សា និងដំណោះស្រាយរយៈពេលយូរសម្រាប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានចាត់ទុកកិច្ចប្រជុំ UNនេះថា ជា “ព្រឹត្តការណ៍ទាក់ទាញចំណាប់អារម្មណ៍” ។

ដោយឡែក រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-Noel Barrot បានធ្វើសេចក្តីអត្ថាធិប្បាយនៅក្នុងសន្និសន្និសីទសារព័ត៌មាននោះថា នេះគឺជាព្រឹត្តការណ៍ជាប្រវត្តិសាស្រ្ត ព្រឹត្តការណ៍នៅលើផ្លូវនាំពួកយើងឆ្ពោះទៅកាន់មហាសន្និបាត UNនៅខែកញ្ញាខាងមុខ ៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm