មន្រ្តីជាន់ខ្ពស់ធនាគារជាតិ ចុះសួសុខទុក្ខ និងយកអំណោយជូនគ្រួសារពលករ និងជនភៀសសឹក នៅខេត្តកំពង់ធំ

2025/07/30 01:50:27 am        209

កំពង់ធំ ៖ លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារពលករ និងជនភៀសសឹកមកពីតំបន់មាន ជម្លោះចំនួន ៣២៧ គ្រួសារ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលវិលមកកាន់ស្រុកកំណើន របស់ខ្លួន។

​លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ អញ្ជើញចុះសួសុខទុក្ខ និងយកអំណោយចែកជូនគ្រួសារពលករ និងជនភៀសសឹកមកពីតំបន់មានជម្លោះចំនួន ៣២៧ គ្រួសារ នៅស្រុកសន្ទុក ខេត្តកំពង់ធំ, ក្នុងជំនួបសំណេះសំណាលនោះ លោកជំទាវ បានលើកឡើងថា ថ្ងៃនេះប្រទេសជាតិយើងបានបញ្ចប់សង្គ្រាមហើយ ដោយសារការ ខិតខំពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិសេសសម្ដេចសម្ដេចអគ្គមហាធិបតីសេនាតេជោ ហ៊ុន សែន និងការលះបង់ខ្ពស់ ប្រកបដោយភាពអង់អាចក្លាហាន តស៊ូ របស់វិរៈយុទ្ធជនកម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លោកជំទាវ បន្តថា នៅចំពោះមុខនេះ បងប្អូនត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាបាល ដែលកំពុងបន្តធ្វើនិងការគិតគូរ ការរស់នៅរបស់ប្រជាជនភៀសសឹក នៅតាមទីសុវត្ថិភាព។ បញ្ហានេះយើងត្រូវចងចាំថា សន្តិភាពពិតមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលយើងត្រូវរួមគ្នាថែរក្សា ការពារឲ្យបានដាច់ខាត និងដឹកគុណចំពោះស្ថាបនិកឯកសន្តិភាពយើង គឺសម្ដេចតេជោសែន។ ក្នុងពិធី នោះ លោកជំទាវ បានស្នើដល់ពលករឲ្យពិនិត្យមើលលទ្ធភាពការងារនៅស្រុក បើគិតថាការងារមួយណាស្របតាមជំនាញរបស់ខ្លួន គួរចៀសវាងការធ្វើចំណាកស្រុក ខណៈបច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការការងារជាច្រើនកន្លែង។

លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ដែរថា អំណោយដែលបាននាំយកចែកជូននាពេលនេះ ទោះបីមានភាពស្តូចស្តើង តែ បានបង្ហាញ និងកើតចេញពីបេះដួងខ្មែរពិតៗ ខ្មែរជួយខ្មែរនៅក្នុងគ្រាជួបការលំបាក, យើងពិតជាអរគុណសន្តិភាព អរគុណរាជរដ្ឋា ភិបាល ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបញ្ចប់សង្គ្រាមជាមួយប្រទេសជិតខាង។ សូមបញ្ជាក់ថា អំណោយ ដែលយកទៅចែកជូនដល់គ្រួសារពលករ និងភៀសឹកទាំង៣២៧គ្រួសាររួមមាន ថវិកា, អង្ករ, ទឹកស៊ីអីវ, ទឹកត្រី, អំបិល, ស្ករស និង ពងមាន់ផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        348
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        372
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        470

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm