ទឹកជំនន់បណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងតិច ៥នាក់ ខណៈរាប់សិបនាក់ត្រូវជម្លៀស នៅវៀតណាម

2025/07/30 01:57:32 am        285

អាជ្ញាធរ នៅថ្ងៃអង្គារ (ទី២៩ ខែកក្កដា) នេះ បានឲ្យដឹងថា ទឹកជំនន់គំហុកភ្លាមៗ នៅតំបន់ភ្នំភាគខាងជើងនៃប្រទេសវៀតណាម បានបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ៥នាក់ ខណៈដែលមនុស្សម្នាក់ទៀតនៅតែបាត់ខ្លួន បន្ទាប់ពីមានទឹកជន់។

ក្រសួងកសិកម្មបានប្រកាសឲ្យដឹងនៅថ្ងៃអង្គារនេះថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កឲ្យមានទឹកជំនន់គំហុកភ្លាមៗ ត្រូវបានរាយការណ៍កាលពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក នៅខេត្ត Son La ដោយបានបំផ្លិចបំផ្លញផ្ទះចំនួន ២២ខ្នង បង្កការខូចខាតជាច្រើនទៀត ហើយបង្ខំឲ្យមនុស្សរាប់សិបគ្រួសារត្រូវជម្លៀសចេញ។

សេចក្តីថ្លែងការណ៍របស់ក្រសួងបានបន្ថែមថា សាកសព ៣នាក់ ត្រូវបានប្រទះឃើញកាលពីថ្ងៃចន្ទ ដោយបន្ថែមពីលើមនុស្ស ២នាក់ផ្សេងទៀត ដែលត្រូវបានរកឃើញស្លាប់ ក្នុងទឹកជំនន់ ដោយការស្វែងរកមនុស្សម្នាក់ទៀតនៅតែបន្តធ្វើ។

ដំណាំជាង ៤៤៥ហិកតា និងគោក្របី និងបសុសត្វចំនួន ២.៦០០ក្បាល ក៏ត្រូវបានទឹកជន់លិចដែរ។ វៀតណាមងាយនឹងកើតមានព្យុះត្រូពិចណាស់ ដែលជារឿយៗបណ្តាលឲ្យមានទឹកជំនន់គំហុកភ្លាមៗ និងបំណាក់ដី។

កាលពីសប្តាហ៍មុន ព្យុះត្រូពិច Wipha បានសម្លាប់មនុស្ស ៣នាក់ និងបានជន់លិចផ្ទះជិត ៤.០០០ខ្នង នៅក្នុងខេត្ត Nghe An ភាគកណ្តាលរបស់ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        224
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        266
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm