អតីត​ខ្សែ​ការពារ​ជំរើសជាតិ​ទួរគី​ម្នាក់​គ្រោះថ្នាក់​ចរាចរ​ដល់​បាត់បង់​ជីវិត​

2022/01/12 06:45:46 pm        80

​បាល់ទាត់៖ ​អតីត​ខ្សែ​ការពារ​ក្រុម​ជំរើសជាតិ​ទួរគី​កីឡាករ Ahmet Calik បាន​បាត់​បង់ជីវិត​ដោយ​សារ​គ្រោះថ្នាក់​ចរាចរ​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​។ ​នគរបាល​ចរាចរ​ក៏​កំពុង​ស៊ើបអង្កេត​ផង​ដែរ ​ដើម្បី​ឱ្យ​ដឹង​មូលហេតុ​ច្បាស់លាស់ដែល​ឈាន​ដល់​កើតមាន​គ្រោះថ្នាក់​ចរាចរ ​ដ៏​គួរ​ឱ្យ​សោកស្ដាយ​មួយ​នេះ​។

​​Ahmet Calik គឺជា​កីឡាករ​របស់​ក្លិប​ទួរគី Konyaspor តាំងពី​ឆ្នាំ២០២០ ដែល​ផ្ទេរ​ពី Galatasaray​។ ​​ក្លិប​ Konyaspor បាន​ចេញ​សេចក្តី​ថ្លែង​ការ​រំ​លែង​ទុក្ខ​ដ៏​សោកសង្រេង ​ចំពោះ​ការបាត់បង់​កីឡាករ​របស់​ដែលមាន​ទេពកោសល្យ និង​ជាទី​ស្រលាញ់​របស់​អ្នកគាំទ្រ​។ ​​Ahmet Calik បានចាប់ផ្តើម​អាជីព​ជាមួយ​ក្លិប​ Genclerbirligi ដែល​បង្ហាញខ្លួន​បាន​ជាង ៥០ប្រកួត​មុនពេល​ផ្លាស់​ទៅ Galatasaray នៅ​ឆ្នាំ២០១៧​។ Calik ក៏​ធ្លាប់​ជាប់​ជំរើសជាតិ​ទួរគី​ជាច្រើន​ប្រភេទ​អាយុ​ផងដែរ​តាំងពី U-16 ដល់ U-21 និង​ធ្លាប់​ជាប់​ជំរើសជាតិ​ផងដែរ​ចន្លោះ​ឆ្នាំ​២០១៥​-២០១៧ បង្ហាញខ្លួន​បាន ៨ប្រកួត​រកបាន​មួយ​គ្រាប់​។ ​​Ahmet Calik ធ្លាប់​ឈ្នះ​ជើងឯក​លី​គ​កំពូល​ទួរគី Super Lig ជាមួយ Galatasaray ពីរលើក, ឈ្នះ​ជើងឯក​ទួ​រគី​ខាប់​ ១​លើក និង​ពាន​ទួរគី​ស៊ូ​ពើ​ខាប់​ ១​លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm