កម្ពុជាមានករណីនាំចូលនិងឆ្លងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ជាង ២០០ករណីហើយ

2022/01/12 07:07:11 pm        360

ភ្នំពេញ៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់BTV នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះថា មកទល់ពេលនេះ កម្ពុជាមានករណីនាំចូល និងឆ្លងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង(Omicron) ក្នុងសហគមន៍ជាង២០០ករណីហើយ។

លោកវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបន្តទៀតថា មេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង មានចំនួនជាង២០០ករណីនេះ គឺរាប់ទាំងករណីនាំចូលតាមព្រលានយន្តហោះ និងឆ្លងចូលក្នុងសហគមន៍។ ទន្ទឹមនឹងនោះអ្នកឆ្លងមេរោគកូវីដ-១៩ ប្រភេទអូមីក្រុងទាំងអស់ ដែលកំពុងសម្រាកព្យាបាលទាំងមនី្ទរពេទ្យរដ្ឋ និងឯកជន មិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរនោះទេ ដោយសារពួកគាត់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានត្រឹមត្រូវតាមកាលបរិច្ឆេទ។ ដូច្នេះមកដល់ម៉ោងនេះ គ្មានរោគសញ្ញាអ្វីធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភនោះទេ។

លោកវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា យើងបានឃើញហើយថា បច្ចុប្បន្នកម្ពុជា មានករណីមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង បានឆ្លងចូលក្នុងសហគមន៍ហើយ។ ដូច្នេះក្រសួងសុខាភិបាលនៅតែបន្តអនុវត្តវិធានការនានា ដូចជាគោលការណ៍សំខាន់ៗជាធរមាន ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុក​ដាក់​ខ្ពស់ ក្នុងការចាត់វិធានការណ៍ទាន់ពេលវេលា និងធ្វើការអង្កេតស្រាវជ្រាវអ្នកពាក់ព័ន្ធ ក៏ដូចជា​បញ្ជូន​ទៅកាន់មនី្ទរពេទ្យរដ្ឋ និងឯកជន ព្យាបាលភ្លាមៗ។

ដូច្នេះនៅចំពោះមុខ គឺយើងគ្រប់គ្រងបាន ដោយចំពោះអ្នកដំណើរដែលចូលមកកាន់ប្រទេស​កម្ពុជា​ទាំងអស់ ត្រូវអនុវត្តវិធានការណ៍សុខាភិបាល ដែលមានជាធរមាន បន្តរឹតបន្តឹង និងផ្សព្វផ្សាយ ពន្យល់​ដល់ប្រជាពលរដ្ឋកុំឲ្យមានការធ្វេសប្រហែស ​ត្រូវតែប្រកាន់ខ្ជាប់៣កុំ ៣ការពារ គឺពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវតិ្ថភាពបុគ្គល។

ជាពិសេសថ្មីៗនេះប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវ និងផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ឲ្យប្រជាពលរដ្ឋត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ដូសជំរុញ ​ឬដូសទី៣ និង​ប្រជាពលរដ្ឋណា ដែលមិន ទាន់ ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន​គ្រប់គ្រាន់​នោះទេ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងឲ្យបាន គ្រប់ៗគ្នា និងកុំធ្វេសប្រហែសឲ្យសោះ នៅពេលទៅទទួលការចាក់វ៉ាក់សាំង ត្រូវពាក់ម៉ាស និងរក្សាគម្លាតឲ្យបានត្រឹមត្រូវ ព្រោះយើងទាំងអស់គ្នា បានដឹងហើយថា មេរោគកូវីដ-១៩បំប្លែងថ្មី ប្រភេទអូមីក្រុង ឆ្លងលឿន។ ដូច្នេះបុគ្គលម្នាក់ៗត្រូវតែខិតខំ​ប្រយ័ត្នប្រយែង​ពង្រឹងអនុវត្តឲ្យបាន នូវវិធាន​សុខាភិបាល​ដែល​នៅ​មានជាធរមាន៕ រូបភាព អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm