ភ្នំពេញ៖ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ធ្វេីការអំពាវនាវដល់អតីតប្រតិភូគ្រប់ជំនាន់ និងសាធារណជនទូទៅ ចូលរួមយុទ្ធនាការគាំពារសុខភាពផ្លូវចិត្តជនភៀសសឹក តាមររយៈការបរិច្ចាគថវិកា ឬសម្ភារៈ និងចូលរួមដោយផ្ទាល់ ដើម្បីផ្តល់ការគាំទ្រដល់បងប្អូនជនភៀសសឹកដែលកំពុងទទួលរងផលប៉ះពាល់សុខភាពផ្លូវចិត្ត។
នៅក្នុងយុទ្ធនាការនេះ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងចុះជួយបងប្អូនភៀសសឹក ដោយរៀបចំសកម្មភាពមួយចំនួន ដូចជា៖១. ផ្តល់វិធីសាស្ត្រអប់រំផ្លូវចិត្ត ២. លើកកម្ពស់សុខភាពផ្លូវចិត្តក្នុងព្រឹត្តិការណ៍សង្រ្គាម ៣. ផ្តល់ការឧបត្ថម្ភសម្ភារៈផ្សេងៗ និង៤. រៀបចំកម្មវិធីលេងកម្សាន្តដល់កុមារមកពីតំបន់រងគ្រោះ។
សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា សង្ឃឹមថា យុទ្ធនាការដ៏មានសារៈសំខាន់នេះ នឹងទទួលបានការគាំទ្រពីសាធារណជន ក្រោមស្មារតី «ខ្មែរតែមួយ» ។
