អង់គ្លេសព្រមានអ៊ីស្រាអែលថា ខ្លួនអាចទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បើភាពអត់ឃ្លានហ្កាហ្សា នៅតែរីករាលដាលខ្លាំង

2025/07/30 04:37:26 pm        206

ចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអង្គារ (២៩ កក្កដា) ថា ខ្លួនអាចនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងខែកញ្ញា ដ៏ឆាប់ខាងមុខនេះ លុះត្រាតែអ៊ីស្រាអែល ចាត់វិធានការបន្ទាន់កាន់តែច្រើនដើម្បីបន្ធូរបន្ថយទុក្ខវេទនានៅតំបន់ហ្កាហ្សា ជាទីដែលភាពអត់ឃ្លានកំពុងរីករាលដាលខ្លាំង ហើយអ៊ីស្រាអែល ត្រូវឈានដល់បទឈប់បាញ់ក្នុងសង្គ្រាមជិត ២ឆ្នាំជាមួយក្រុមហាម៉ាស។

ការព្រមានដែលទាក់ទាញការស្តីបន្ទោសយ៉ាងធ្ងន់ធ្ងរពីអ៊ីស្រាអែលវិញនេះ បានកើតឡើងបន្ទាប់ពីក្រុមឃ្លាំមើលភាពអត់ឃ្លានបាននិយាយថា សេណារីយ៉ូនៃគ្រោះទុរ្ភិក្សដ៏អាក្រក់បំផុតកំពុងលាតត្រដាងនៅហ្កាហ្សា ហើយត្រូវការវិធានការជាបន្ទាន់ដើម្បីជៀសវាងការស្លាប់រីករាលដាល។ អាជ្ញាធរប៉ាឡេស្ទីននិយាយថា ជនជាតិប៉ាឡេស្ទីនជាង ៦ម៉ឺននាក់ ឥឡូវនេះត្រូវបានបញ្ជាក់ថាស្លាប់ ដោយសារការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប។

ការព្រមានរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននេះ ក៏បានបង្កើនសម្ពាធលើអ៊ីស្រាអែលកាន់តែខ្លាំង ស្របពេលការតវ៉ាជាអន្តរជាតិជុំវិញការប្រព្រឹត្តដ៏ឃោរឃៅក្នុងសង្គ្រាម។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានរិះគន់ក្នុងការបង្ហោះលើបណ្ដាញសង្គម X ថា ការសម្រេចចិត្តរបស់លោក Starmer នេះ "ជាការផ្តល់រង្វាន់ដល់អំពើភេរវកម្មកាចសាហាវរបស់ពួកហាម៉ាស និងដាក់ទណ្ឌកម្មដល់ជនរងគ្រោះទៅវិញ" ដោយបន្ថែមថា "រដ្ឋជីហាដនៅព្រំដែនអ៊ីស្រាអែលក្នុងថ្ងៃនេះ នឹងគំរាមកំហែងដល់ចក្រភពអង់គ្លេសនៅថ្ងៃស្អែក"។

ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននេះ ប្រសិនបើអនុវត្តទៅពិតមែននោះ ភាគច្រើនគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ដោយអ៊ីស្រាអែលកាន់កាប់ទឹកដីដែលប៉ាឡេស្ទីនមានបំណងចង់បង្កើតរដ្ឋនៅតំបន់ West Bank និងហ្កាហ្សាស្រ្ទីប ដែលមានក្រុងហ្សេរុយសាឡិមខាងកើត ជារដ្ឋធានីរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        3
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        49
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm