រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើក១៤ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤

2025/07/30 06:04:05 pm        115

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ និងជំរុញដល់មន្រ្តីពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ។

លោក លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានលើកឡើងផងដែរថា ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈ ពិនិត្យ និងអនុម័តលើច្បាប់ និងសេចក្តីព្រាងកំណត់ហេតុ។ ក្នុងនោះដែរលោក ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានកោតសសើរដល់រដ្ឋបាលខណ្ឌដែលបម្រើការងារដល់ប្រជាពលរដ្ឋ និងការចូលរួមការងារសង្គមផ្សេងៗ បានល្អ ជាពិសេស ការចេះជួយសាមគ្គីគ្នាក្នុងស្ថានភាពប្រទេសជាតិ មានសង្គ្រាម ជាមួយភាគីថៃ បំផុសស្មារតីដល់ពលរដ្ឋ មានទឹកចិត្តឧបត្ថម្ភ នូវទឹកប្រាក់ សម្ភារៈផ្សេងៗតាមរយះរដ្ឋបាលខណ្ឌ ដើម្បីជួយជាតិ បុព្វបុរសកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋ ភៀសសឹក និងរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណះ ល្អប្រសើរជូនភ្ញៀវជាតិ អន្តរជាតិ មកលេងកម្សាន្ត តាមរមណីយដ្ឋាន ទេសចរណ៍ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

លោក ជា ខេមា អភិបាលខណ្ឌដូនពេញបានលើកឡើងក្នុងកិច្ចប្រជុំនេះផងដែរថា រយះពេលថ្មីៗនេះ ប្រទេសជាតិមានសង្គ្រាមជាមួយភាគីថៃ រដ្ឋបាលខណ្ឌយោងតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បំផុសស្មារតី ទាំងមន្រ្តី ទាំងពលរដ្ឋក្នុងមូលដ្ឋានទាំង១១សង្កាត់ មានសាមគ្គីភាពគ្នាជួយដល់ កងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក នូវឧបភោគបរិភោគ សម្ភារៈផ្សេងយ៉ាងច្រើន តាមរយះរដ្ឋបាលរាជធានីភ្នំពេញ។

លោកអភិបាល បន្តទៀតថា មកដល់ពេលនេះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបបរវធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រទេសរក្សាបានសន្តិភាពពិតប្រាកដ ដូច្នេះមន្រ្តីជំនាញពាក់ព័ន្ធត្រូវបន្តរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ សាធារណៈឲ្យល្អប្រសើរជាប្រចាំនិងពង្រឹងឡើងវិញ ជាពិសេសបញ្ហាonline បញ្ហាគ្រឿងញៀន។ បន្ថែមទៀតនោះលោកបញ្ជាក់ថា ដោយក្នុងមូលដ្ឋានខណ្ឌដូនពេញមានផ្លូវថ្មើរជើងថ្មី (Walk street) ដែលជាទីចាប់រម្មណ៍ខ្លាំងរបស់បងប្អូនប្រជាពលរដ្ឋ មកដើរលេងកម្សាន្តជារៀងរាល់ចុងសប្ដាហ៍ ហើយពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ។

ក្នុងនោះដែរ លោកអភិបាលខណ្ឌដូនពេញ បានបន្តលើកឡើងទៀតថា ក្រៅកិច្ចការការពាររក្សារសន្តិសុខ លោកបានរំលឹកនឹងដាសតឿនដល់មន្រ្តី តាមរយះការិយាល័យច្រកចេញចូលតែមួយ ដោយបម្រើសេវាសាធារណៈជូនពលរដ្ឋ ឲ្យបានលឿនរហ៍ស មានតម្លាភាព និងជាប្រយោជន៍ ដល់សង្គមនិងប្រជាពលរដ្ឋ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        78
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        72
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm