ខេត្តកំពតមានករណីវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុង៥នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ

2022/01/12 07:26:07 pm        1.3 K

កំពត៖ បើតាមមន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា ស្ថានភាពកូវីដ១៩ មានសភាពល្អប្រសើរស្ទើរគ្មានអ្នកឆ្លងថ្មីទេ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុង ចំនួនប្រាំករណី និងបានយកអ្នកពាក់ព័ន្ធទៅពិនិត្យ ប៉ុន្តែលទ្ធផលអវិជ្ជមានទាំងអស់។ បច្ចុប្បន្នអ្នកជំងឺទាំង៥នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ។

ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្តកំពត និងជាប្រធានក្រុមការងារឆ្លើយតបបន្ទាន់កូវីដ១៩ខេត្តកំពត លោក ហេង ចាន់ថា បានប្រាប់ឲ្យដឹង​ថា រហូតមកដល់ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ ខេត្តកំពតបានរកឃើញ​អ្នកវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុងចំនួន៥នាក់។ ហើយក្រុមគ្រូពេទ្យ​បានដាក់គាត់ឲ្យសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក​ស្រុកអង្គរជ័យ ហើយស្ថានភាពសុខភាពពួកគាត់ទាំង៥នាក់ ល្អជាធម្មតា។

លោក បានបញ្ជាក់ថា ចំពោះអ្នកពាក់ព័ន្ធ មកដល់ថ្ងៃនេះ មន្ត្រីជំនាញបានយកសំណាក់មួយចំនួនធំ ហើយមិនមានអ្នកម្នាក់វិជ្ជមាន ឬឆ្លងនោះទេ ។

ដោយឡែកចំពោះការត្រៀមរៀបចំកន្លែងព្យាបាល ខេត្តបានយកមន្ទីរពេទ្យបង្អែកទាំងអស់នៅ​តាម​បណ្តាក្រុងស្រុកធ្វើជាមណ្ឌលសម្រាប់ព្យាបាល ​ប្រសិនបើមានករណីឆ្លងច្រើន ចំណែកមណ្ឌល​ព្យាបាល​អ្នកជំងឺកូវីដ១៩មួយចំនួន​ ត្រូវបានបិទដោយសារអត់មានអ្នកជំងឺ។

លោក​មាន​សុទិដ្ឋិនិយម​ថា​ ខេត្តកំពត​នឹងមិនមានករណីឆ្លងថ្មីបន្ថែមទៀតនោះទេ ដោយសារពលរដ្ឋ​បាន​ចាក់វ៉ាក់សាំងកូវីដ១៩ ​ចំនួន២ដង ​ឬ៣ដងរួមអស់ហើយ ម្យ៉ាងប្រជាពលរដ្ឋមានការយល់​ដឹងច្រើន ​ពិសេសនៅទីប្រជុំជន​ និងនៅតាមផ្សារ ប្រពលរដ្ឋ ​និងអាជីវកររក្សាវិធាន៣ការពារ និង៣កុំបានល្អ។

យ៉ាងណាក៏ដោយ ​លោកនៅតែបន្តអំពាវនាវ ​ដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តចូលរួមបង្កើនការ​ប្រុងប្រយ័ត្ន​ថែមទៀត​ ពិសេសត្រូវចេះរស់នៅឲ្យមានអនាម័យ ​រស់នៅធម្មតាក្នុងបែបគន្លងថ្មី រក្សាឲ្យបាននូវវិធាន៣កុំ និង៣ការពារ។

ប្រធានការិយាល័យ​បច្ចេកទេស​ និងជាប្រធានក្រុមការងារឆ្លើយតបបន្ទាន់កូវីដ១៩ខេត្តរូបនេះ បានប្រាប់ឲ្យដឹងផងដែរថា ខេត្តកំពតមានអ្នកជំងឺកូវីដ១៩សរុបចំនួន ​៥៥៩០នាក់ ក្នុងនោះ​មានស្ត្រីចំនួន ៣១២៧នាក់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm