IMF បង្កើនការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ ២០២៥ ដល់៣ ភាគរយ

2025/07/30 07:24:10 pm        116

យោងតាមការធ្វើបច្ចុប្បន្នភាពនៃចក្ខុវិស័យសេដ្ឋកិច្ចសកលបានឲ្យដឹងថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានកែប្រែការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥ ឡើងដល់ ៣ ភាគរយ កើនឡើង០,២ ភាគរយខ្ពស់ជាងការព្យាកររបស់ខ្លួនកាលពីក្នុងខែមេសា ។

ទីផ្សារដែលកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ឥឡូវនេះត្រូវគេរំពឹងថានឹងកើនឡើង៤,១ ភាគរយនៅឆ្នាំ២០២៥ កើនឡើង ០,៤ភាគរយខ្ពស់ជាងការព្យាករណ៍ខែមេសា នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ស្ថាប័នខាងលើ។  

ទន្ទឹមនឹងនេះដែរ ការព្យាករណ៍កំណើនសម្រាប់ប្រទេសសេដ្ឋកិច្ចជឿនលឿនត្រូវបានកែសម្រួលឡើងដល់ ១,៥ ភាគរយ បើធៀបនឹងការប៉ាន់ប្រមាណកាលពីកន្លងទៅដែលមាន ១,៤ភាគរយ។

ជាពិសេស ការព្យាករណ៍កំណើនសម្រាប់សហរដ្ឋអាមេរិក តំបន់ចាយប្ររាក់អឺរ៉ូ ជប៉ុន អង់គ្លេស កាណាដា ចិន ឥណ្ឌា ប្រេស៊ីល ម៉ិកស៊ិក អារ៉ាប៊ីសាអ៊ូឌីត និងនីហ្សេរីយ៉ា ត្រូវបានកែសម្រួលឡើង។

ការកែសម្រួលដ៏ទូលំទូលាយសម្រាប់ឆ្នាំនេះឆ្លុះបញ្ចាំងពីកាបែងចែកច្បាស់លាស់ជាងការរំពឹងទុកនៃការដំឡើងពន្ធខ្ពស់ អត្រាពន្ធជាមធ្យមរបស់សហរដ្ឋអាមេរិកមានកម្រិតទាបជាងការប្រកាសកាលពីខែមេសា ការធ្វើឱ្យប្រសើរឡើងនៃលក្ខខណ្ឌហិរញ្ញវត្ថុ រួមទាំងដោយសារតែប្រាក់ដុល្លារអាមេរិកចុះខ្សោយ និងការពង្រីកសារពើពន្ធនៅក្នុងយុត្តាធិការសំខាន់ៗមួយចំនួននេះបើយោងតាមការធ្វើបច្ចុប្បន្នភាពខាងលើ។

ប្រធានសេដ្ឋវិទូរបស់ IMF លោក Pierre-Olivier Gourinchas បាននិយាយថា ភាពធន់នេះគឺត្រូវបានស្វាគមន៍ ប៉ុន្តែវាក៏មានភាពយឺតយ៉ាវដែរ។ ខណៈភាពតក់ស្លុតនៃពាណិជ្ជកម្មអាចប្រែទៅជាមិនសូវធ្ងន់ធ្ងរជាងការភ័យខ្លាចដំបូង ។ ភាពយឺតយ៉ាវនៅតែមានទំហំធំ ហើយភស្តុតាងកំពុងកើនឡើងថាវាកំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        296
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        339
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm