ក្រសួងការបរទេសកម្ពុជា ច្រានចោលការចោទប្រកាន់ថា កម្ពុជារំលោភបទឈប់បាញ់

2025/07/30 07:34:53 pm        272

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ​ច្រាន​ចោល​ការចោទ​ប្រកាន់​ថា​ កម្ពុជារំលោភបទឈប់បាញ់ ដែលការផ្សព្វផ្សាយ និងចោទប្រកាន់នេះ គឺ​ជា​ការ​បំភាន់ ប្រឌិត បំភ្លៃការពិតជាក់ស្តែង និងគំរាម​កំហែង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ដល់​ជំនឿ​ទុក​ចិត្ត និងការសន្ទនា។

អ្នកនាំពាក្យ ក្រសួងការបរទេស កម្ពុជាបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែកក្កដានេះ ក្រសួង​ក៏​បាន​ចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់របស់ថៃ ដែលចោទ​កម្ពុ​ជា​ថា​រំលោភ​បទ​ឈប់​បាញ់រួ​ច​ហើយដែរ។ អ្នកនាំពាក្យបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះ​​​រដ្ឋាភិបាលម៉ាឡេស៊ី និង​សហ​រដ្ឋអាមេរិ​ក​ដែល​បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​សហការ​រៀប​ចំកិ​ច្ច​ប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីដោះស្រាយ​ស្ថាន​ភាព​បច្ចុប្បន្ន​រវាង​កម្ពុជា និងថៃ ហើយកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម​របស់​សាធារណ​រដ្ឋ​​ប្រជាមានិតចិន ដែលការចូលរួមនេះបានជួយគាំទ្រដល់ដំណើរការនៃកិច្ចសន្ទនា។

អ្នក​នាំ​ពាក្យក្រសួងការបរទេសបញ្ជាក់ថា ក្នុងនាមជាភាគីដែ​លមា​ន​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សន្តិភាព​ កម្ពុជា បានបញ្ជាក់ យ៉ាងច្បាស់ពីការ​ប្តេជ្ញា​ចិត្ត​ដ៏​មុត​មាំ​របស់​ខ្លួន​ចំពោះ​ការ​អនុវត្ត​យ៉ាង​ពេញ​លេញ និងឥតងាករេនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានរវាងកម្ពុជា និងថៃ នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយ៉ៃយ៉ា ប្រទេសម៉ាឡេស៊ី។

អ្នក​នាំ​ពាក្យ​បន្ត​ថា ការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាបទឈប់បាញ់នេះគឺម៉ឹងម៉ាត់ និងខ្ជាប់​ខ្ជួន​។ កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះ ដែលអាចចាត់ ថា​ជា​ការ​រំលោភ​លើ​បទឈប់បាញ់ដែលបានព្រមព្រៀងគ្នា ដែលនេះជាការណ៍ផ្ទុយ​ស្រឡះ​ពី​ពាក្យ​ចោទ​ប្រកាន់​មាន​លក្ខណៈប្រឌិតនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់រាជរដ្ឋាភិបាលថៃ ចេញផ្សាយ កាល​ពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ថា«រាជរដ្ឋាភិបាលកម្ពុជាសូមច្រានចោលយ៉ាងដាច់អហង្គការ​ចំពោះការចោទប្រកាន់ ដែលមានលក្ខណៈ បំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្តែង និង​គំរាម​កំហែង​ប្រកប​ដោយ​គ្រោះថ្នាក់ដល់ជំនឿ ទុកចិត្ត និងការសន្ទនា ដែលចាំបាច់សម្រាប់​នាំ​មក​នូវ​សន្តិភាព​យូរ​អង្វែង»។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានចេត​នា​បំពាន​បទ​ឈប់​បាញ់​គ្នា​នៅ​ពេល​បច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ គោលដៅចម្បង របស់កម្ពុជាគឺ​មិន​មែន​ត្រឹម​តែ​ធានា​ឱ្យ​ទទួល​បាន​នូវសន្តិភាពប៉ុណ្ណោះនោះទេ គឺចង់ឲ្យសន្តិភាពនេះ ឋិតថេរយូរអង្វែងថែមទៀត ដើម្បី​ផល​ប្រយោជន៍របស់ប្រទេសទាំងពីរ និងស្ថិរភាពក្នុងតំបន់ទាំងមូល»។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានអាស៊ានបច្ចុប្បន្ន ដែលបានរួសរាន់បញ្ជូនគណៈប្រតិភូដឹកនាំដោយអគ្គមេបញ្ជាការកងកម្លាំងការពារជាតិប្រទេសម៉ាឡេស៊ី ទៅប្រទេសថៃ និងមកប្រទេសកម្ពុជា ទាំងព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សាលើការបង្កើតយន្តការលម្អិតសម្រាប់ការអនុវត្ត ការផ្ទៀងផ្ទាត់ និង ធ្វើសេចក្តីរាយការណ៍អំពីបទឈប់បាញ់។

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដើម្បីលើកស្ទួយតម្លាភាព និងគណនេយ្យភាព ក្រុមអ្នកសង្កេតការណ៍មួយមិនលំអៀង ដែលមានភារកិច្ចត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងសម្របសម្រួលការអនុវត្តបទឈប់បាញ់ពេញលេញ និងប្រកបដោយប្រសិទ្ធភាព នឹងត្រូវបានបង្កើតឡើងក្នុងពេលដ៏ឆាប់ ស្របតាមសេចក្ដីចែងក្នុងសេចក្ដីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំពិសេស ដែល បានប្រព្រឹត្តទៅនៅទីក្រុងពូត្រាយ៉ៃយ៉ា ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។

រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងឥតងាករេ ចំពោះការគោរពគោលការណ៍នៃច្បាប់អន្តរជាតិ ការដោះស្រាយជម្លោះដោយសន្តិវិធី និងស្មារតីរឹងមាំនកិច្ចសហប្រតិបត្តិការពហុភាគី។

កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមដោយស្ថាបនា ជាមួយប្រទេសថៃ ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏ត្រឹមត្រូវ យូរអង្វែង និងតាមសន្តិវិធីចំពោះស្ថានភាពបច្ចុប្បន្ន ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងសេចក្ដីថ្លៃថ្នូរទៅ វិញទៅមករបស់ប្រជាជាតិទាំងពីរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm