សមាគមហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា គាំទ្ររាជរដ្ឋាភិបាលលើវិធានការសម្រាលបន្ទុកពលរដ្ឋ និង​យោធិនពលី

2025/07/30 07:57:04 pm        287

ស្របតាមសារអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគម​មី​ក្រូ​ហិរញ្ញ​វត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុជា្រច្រើនផ្សេង បានប្រកាសគាំទ្រ​យ៉ាង​ពេញ​ទំហឹង​លើ​វិធាន​ការ​ជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី វិធាន​ការ​ជួយ​សម្រាល​បន្ទុក​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះ​ពាល់​ពី​ជម្លោះព្រំដែនកម្ពុជា-ថៃ របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញ​វត្ថុ​កម្ពុជា​ ចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ បានលើកឡើងដោយការប្តេជ្ញាចិត្តថថា នឹង​ចូល​រួម​អនុវត្តឱ្យអស់ពីលទ្ធភាពនូវវិធានការអនុគ្រោះ តបតាមការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងជួយ​សម្រាល​បន្ទុក​ដល់​កងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាជន​ភៀស​សឹក ដោយសារជម្លោះព្រំដែន កម្ពុជា-ថៃ។

ដោយឡែក ធនាគារ អេស៊ីលីដា ភីអិលស៊ី ក៏បានបង្ហាញឆន្ទៈពីការគាំទ្រលើរឿងនេះដែរ ដើម្បី​ជួយ​សម្រាល​បន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយ​ជម្លោះ​ប្រដាប់​អាវុធ​ព្រំដែនកម្ពុជា-ថៃ ធនាគារ អេស៊ីលីដា នឹងលុបចោលបំណុលទាំងស្រុង ជូន​ដល់​យោធិន​ពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញ​ប្រតិបត្តិការ​ក្នុង​សមរភូមិ​ការពារ​បូរណ​ភាព​ទឹកដី​កម្ពុជា​។

ធនាគារ អេស៊ីលីដា បានគូសបញ្ជាក់បន្ថែមថា រាល់កិច្ចការចាំបាច់នានា ធនាគារ នឹង​សហការ​ចូល​រួម​ក្នុងការសម្របសម្រួលធ្វើកិច្ចការដ៏មានសារៈសំខាន់នេះ ជាមួយធនាគារជាតិ នៃកម្ពុជា។

ពាក់ព័ន្ធរឿងខាងលើនេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីណែនាំ ស្តីពី​វិធានការ​ជួយ​សម្រាល​បន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ទៅដល់​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ចូលរួមផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹក លើកលែង​ការ​ផាក​ពិន័យ ការទូទាត់សងការប្រាក់ ជាពិសេស លុបចោលឥណទានចំនួន ១០ លានរៀល ចំពោះ​អតិថិជនជាយោធិនពិការ និង ៨០លានរៀល ចំពោះ​អតិថិជន​ជា​យោធិន​ពលី​នៅ​សម​រភូមិ​បច្ចុប្បន្ន​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm