អាជ្ញាធរខេត្តពោធិ៍សាត់ គ្រោងរៀបចំទីតាំងចាក់វ៉ាក់សាំងដូសទី៣ នៅតាមភូមិ​ជូនពលរដ្ឋក្នុងមូលដ្ឋាន

2022/01/12 09:13:54 pm        610

ភ្នំពេញ៖ អាជ្ញាធរខេត្តពោធិ៍សាត់ គ្រោងរៀបចំទីតាំងចាក់វ៉ាក់សាំងដូសទី៣ នៅតាមភូមិ ជូនពលរដ្ឋក្នុងមូលដ្ឋាន ខណៈមេរោគបំប្លែងថ្មីអូមីក្រុងកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ខែមករានេះ បានប្រជុំពិភាក្សាការងារមួយចំនួនពាក់ព័ន្ធ និងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសការជំរុញពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬហៅថាដូសជំរុញ និងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តពោធិ៍សាត់ ដែលមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ​មួយ​ចំនួនទៀត​ផងដែរ។

នៅក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិតបានជំរុញដល់អាជ្ញាធខេត្តពោធិ៍សាត់ ត្រូវខិតខំ​ប្រឹងប្រែ​ជំរុញ​ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ​ជូនពលរដ្ឋឲ្យបានគ្រប់ៗគ្នា ដើម្បី​បង្កើន​អង់ទីគ័រ ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង។ ក្រៅពីការងារចាក់វ៉ាក់សាំង លោកជំទាវវេជ្ជបណ្ឌិត ក៏​ស្នើរដល់អាជ្ញាធរខេត្តត្រូវអប់រំផ្សព្វផ្សាយ​ដល់​ពលរដ្ឋយល់ដឹងបន្ថែមទៀតពីវិធីការពារខ្លួនពីជំងឺកូវីដ-១៩។

ជាការឆ្លើយតប ឯកឧត្តមជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ស្របតាមការណែនាំ​របស់​រាជរដ្ឋាភិបាល និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ​ទូទាំង​ប្រទេស អាជ្ញាធរខេត្តបានរៀបចំវិធានការជាបន្តបន្ទាប់ ជាពិសេសតាមការណែនាំ​របស់​លោក​ជំទាវឱ វណ្ណឌីននៅពេលនេះ គឺអាជ្ញាធរខេត្ត គ្រោងរៀបចំទីតាំងចាក់វ៉ាក់សាំងដូសទី៣ ឫដូសជំរុញ នៅតាមភូមិ ជូនពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ខណៈមេរោគបំប្លែងថ្មីអូមីក្រុងកំពុងមានវត្ត​មាន​នៅក្នុងប្រទេសកម្ពុជា។

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តពោធិ៍សាត់បានបង្ហាញថា ​គិតត្រឹមថ្ងៃនេះ លទ្ធផល នៃ​ការផ្តល់វ៉ាក់សាំង​ដូសជំរុញជូនកុមារអាយុ១២ ដល់ក្រោម១៨ឆ្នាំ ​មានចំនួន១,៦៣០នាក់, អាយុ១៨ឆ្នាំឡើង ​មានចំនួនជាង៤ម៉ឺននាក់ ស្មើនឹង១៦.៦៣%។ ​សរុបទាំងពីរក្រុមគោលដៅ ស្មើនឹង២.២០% មានចំនួន​ ៤៨,២៩៨នាក់ ស្មើនឹង១៤.០៤%។

លទ្ធផល នៃការសម្រេចបានទាំងនេះ គឺក្រោមការដាក់ចេញនូវផែនការ ​និងចង្អុលការយ៉ាងខ្ពង់ខ្ពស់ និង​ច្បាស់លាស់ ​របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធជាពិសេស​ការ​ដាក់ចេញយុទ្ធសាស្ដ្រដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕ អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm